ថ្ងៃទី 31 ខែតុលា ឆ្នាំ2011, ម៉ោង 10:03 AM ប្រែសម្រួលៈ ចំរើន
ទូរស័ព្ទដៃប្រភេទស្មាតហ្វូន(Smartphone) របស់ក្រុមហ៊ុន Samsung (សាំស៊ុង) បានកំពុងវាយលុកទីផ្សារជាមួយទូរស័ព្ទដៃរបស់ក្រុមហ៊ុនAp ple ដែលបានក្លាយជាផលិតផលទូរស័ព្ទដៃមួយ ដែលលក់ដាច់ខ្លាំងបំផុត ក្នុងពិភពលោក ពីខែ កក្កដា ខែកញ្ញា នាឆ្នាំនេះ។
ផ្អែកតាមការស្រាវជ្រាវលើកវិភាគយុទ្ធសាស្ត្រទៅផ្សារ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃSamsung លក់ទូរស័ព្ទបាន២៧,៨លានគ្រឿង ក្នុងពេល៣ខែនេះ នឹងក្រុមហ៊ុនទូរស័ព្ទដៃApple លក់ទូរស័ព្ទបានត្រឹម១៧,១លានគ្រឿង ខណៈដែលក្រុមហ៊ុនNokia លក់ទូរស័ព្ទបានត្រឹម ១៦,៨លានគ្រឿង។
របាយការណ៍នេះ ត្រូវបានលាតត្រដាងឡើង បន្ទាប់ពីអត្រាលក់ នៅត្រីមាសទី៣ ក្រុមហ៊ុនSamsung បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបាត់បង់ផលចំណេញ២៣% ខណៈដែលក្រុមហ៊ុនរបស់ខ្លួនកំពុងប្រជែងទីផ្សារជាមួយផ លិតផលទូរស័ព្ទដៃផ្សេងៗ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លើទីផ្សារទូរស័ព្ទដៃទូទៅ ក្រុមហ៊ុនទូរស័ព្ទ ដែលលក់ដាច់នាំមុខគឺ ក្រុមហ៊ុនNokia ២៧,៣% លំដាប់បន្ទាប់គឺSamsung ២២,៦% និងLG លក់ដាច់៥,៤% នៃទីផ្សារពិភពលោក។ ខណៈដែលក្រុមហ៊ុនZTE របស់ចិន បានជំរុញApple ឲ្យឈានទៅលំដាប់ទី៥ ដោយលក់ដាច់៤,៧% ស្របពេលដែលiPhone 4S កំពុងវាយលុកទីផ្សារ៕
0 comments:
Post a Comment