Tuesday, 20 March 2012 03:18 | |
ស្មាតហ្វូនដែលត្រូវបានគេទន្ទឹង រង់ចាំបំផុតរបស់ Samsung ប្រើ ប្រាស់អេក្រង់ធំ ៤,៨អ៊ិង Full HD តាម គម្រោង ទូរស័ព្ទម៉ូដែលនេះនឹងបង្ហាញ ខ្លួននៅក្នុងព្រឹតិការណ៍មួយនៅប្រទេស អង់គ្លេសនាថ្ងៃទី ២២ ឧសភាខាងមុខ។ Galaxy S III ប្រតិបតិ្ដដោយប្រព័ន្ធ Android អ៊ិនធើរហ្វេស TouchWiz ជាមួយនឹងឡូហ្គូតូចប៉ុន្ដែលំអិត ព័ត៌មានទាំង នេះបានបង្ហាញថា ផលិតផលនេះមានកម្រិតរីសូលូសឹនខ្ពស់ជាងសេរីមុន ។ Galaxy S III មានរូបរាងយ៉ាងស្ដើង នៅខាងក្រោមអេក្រង់ធំគឺជាប៊ូតុង Home និងនៅសងខាង គឺប៊ូតុងបិទ បើក និងថតរូប។ មុននេះ Galaxy S III ត្រូវបានគេដឹងថាសម្បកខាងខ្នងធ្វើឡើងពីសេរ៉ាមិចពិសេស។ ម៉ាស៊ីន នេះប្រើប្រាស់ អេក្រង់ ៤,៨អ៊ិង កម្រិតរីសូលូសឹន Full HD ជួយអោយការអាន ទស្សនាវីដេអូ និងលេងហ្គេមបានល្អ។ ម៉ាស៊ីនក៏មានកាមេរ៉ាខាងក្រោយ ៨ម៉េហ្គាភិសេល និងកាមេរ៉ាខាងមុខ ២ ម៉េហ្គាភិសេល ផងដែរ៕ |
0 comments:
Post a Comment