ថ្ងៃទី 01 ខែមីនា ឆ្នាំ2012,
ការរចនាដោយផ្ចិតផ្ចង់នៃសោភ័ណ្ឌភាពខាងក្រៅ និងអភិវឌ្ឍនភាពនៃបច្ចេកវិទ្យាខាងក្នុងបានធ្វើឱ្យអ្នក ប្រើប្រាស់អាចបំពេញការងារ និងការកម្សាន្តបានដោយគ្មានដែនកំណត់។ Samsung Galaxy Tab 7.0 Plusប្រត្តិបត្តិការដោយ CPU 1.2 GHz dual core អាចដំណើរការកម្មវិធី៧បានក្នុងពេលតែមួយ។ បំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Google Android Honeycomb និង Network HSPA+(HSDPA 21Mbps/HSUPA 5.76Mbps) ដែលអាចធ្វើឱ្យល្បឿនទាញយក (download) លឿនជាង គេរហូតដល់ទៅ 3 ដង។ លើសពីនេះទៀត ការបង្រួមចូលគ្នានៃច្រកតភ្ជាប់ប្រព័ន្ឋ WIFI ពីរបញ្ចូលតែមួយធ្វើឱ្យ Galaxy Tab 7.0 Plus មានសេវាអ៊ិធើណេតខ្លាំង ដែលមានលទ្ធភាពបញ្ជួនទិន្នន័យបានលឿនលើសគេរហូតដល់ទៅពីរដង។ អេក្រង់ទំហំ 7.0 អ៊ីញបំពាក់ដោយ WSVGA PLS រួមជាមួយ DivX និង Mullti codecអាចដំណើរការគ្រប់ប្រព័ន្ធប្រត្តិបត្តិការដោយគ្មានភាពរអាក់រអួល។
Social Hub, Reader Hub, Music Hubត្រូវបានតភ្ជាប់គ្នាដែលអតិថិជនអាចទាញយកបញ្ជីឈ្មោះ ប្រតិទិន សារជាអក្សរ បណ្តាញសង្គម មើលសៀវភៅ e-book, និងអានព័ត៌មានបានក្នុងពេលតែមួយ ដោយអាចស្តាប់ចម្រៀងរហូតដល់ទៅ់ ១៣ លានបទ។ លក្ខណពិសេសមួយទៀតរបស់ Galaxy Tab 7.0 Plus នោះគឺលោកអ្នកអាចហៅ និងទទួលទូរស័ព្ទ ដោយសម្លេង និងវីដេអូបាន។ លើសពីនេះទៅទៀតអតិថិជនអាចបង្កើតសណ្ឋានលើអេក្រង់ដោយ ខ្លួនឯងយ៉ាងងាយបំផុតតាមរយះ Live Panel។
រាល់ផលិតផល Samsung ទាំងអស់សុទ្ធសឹងតែទទួលបាននូវការពេញនិយយទូទាំងពិភពលោក តួយ៉ាងទូរស័ព្ទដៃSamsung Galaxy SII, ក្រោយពីបានសម្ពោធចេញលក់ទើបតែមានរយះពេល១០ខែប៉ុណ្ណោះ ម៉ូដែលនេះ លក់ដាច់អស់ចំនួន ២០ លានគ្រឿង។ យើងមានសុទិដ្ឋិនិយមថា Galaxy Tab 7.0 Plusនឹងទទួលបាននូវភាពពេញនិយមដូច Samsung Galaxy SII ដែរ ដូច្នេះសូមរួសរាន់ឡើងដើម្បី ក្លាយជាម្ជាស់ Galaxy Tab 7.0 Plus ឥឡូ វនេះព្រោះមានលក់នៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីទទួលយកនូវភាពសម្បូរបែបនៃបច្ចេកវិទ្យាទំនើបចុង ក្រោយរបស់ពិភពលោក ៕
0 comments:
Post a Comment