ថ្ងៃទី 21 ខែមីនា ឆ្នាំ2012, ម៉ោង 02:43 PM អង្គរធំ
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រទេសកូរ៉េ (Korea Advance Institute of Science and Technology) បានអភិវឌ្ឍបច្ចេកវិទ្យា ទូរស័ព្ទចល័តថ្មីមួយ ដែលពួកគេជឿជាក់ថា អាចធ្វើរោគ- វិនិច្ឆយ្ឆ័នៅលើខ្លួនមនុស្សបាន។
លោកសាស្ត្រាចារ្យផាក យុន ឃ្យូ បាននិយាយថា ក្រុមស្រាវជ្រាវរបស់លោក នឹងធ្វើឱ្យទូរស័ព្ទប្រភេទថាច់- ស្គ្រីន (Touch Screen) អាចធ្វើរោគវិនិច្ឆ័យ ដូចជា ជំងឺ- មហារីក និងទឹកនោមផ្អែម បាន ដោយគ្រាន់តែបន្តក់ឈាម ឬទឹកមាត់ លើអេក្រង់ទូរស័ព្ទ ប៉ុណ្ណោះ ហើយលទ្ធផល គឺ ច្បាស់ស្ទើរតែ ១០០% និងមានប្រសិទ្ធភាពដូចការប្រើ- ឧបករណ៍វេជ្ជសាស្ត្រដែរ។
ទោះបីយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវវ៉ុន ប៊ីយ៉ុង យុន បាននិយាយថា វាទាមទារឱ្យមានការសិក្សាបន្ថែមទៀត មុនយក បច្ចេកវិទ្យានេះមកប្រើប្រាស់ ដោយលោកបានលើកឡើងថា “ពេលនេះ ពួកយើងបានឈានដល់កម្រិតដែលអាចរកឃើញជីវម៉ូលេគុល ជាក់លាក់ គ្រាន់តែមិនអាចបង្ហាញថា ជីវម៉ូលេគុល នោះ ជាប្រភេទជំងឺអ្វីនៅឡើយ។ ទោះបី- យ៉ាងណា ពួកយើងកំពុងបង្កើតហ៊្វីលមួយ ស្រោបលើទូរស័ព្ទ ដែលធ្វើឱ្យយើងដឹងថា ជីវម៉ូលេគុលទាំងនោះ ជាប្រភេទជំងឺអ្វី បាន”។
បើបច្ចេកវិទ្យានេះ ទទួលបានជោគ- ជ័យ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា វានឹង ជួយកាត់បន្ថយការចំណាយពេលវេលា និង សន្សំសំចៃថវិកា ក្នុងការថែទាំសុខភាព បាន យ៉ាងច្រើន៕
0 comments:
Post a Comment