ថ្ងៃទី 16 ខែមីនា ឆ្នាំ2012, ម៉ោង 04:44
Samsung Galaxy SII ជាទូរស័ព្ទស្មាតហ្វូនដែលពិភពលោកបានទទួលស្គាល់ថាស្តើង មានល្បឿនលឿននិងអេក្រង់ភ្លឺច្បាស់នោះឥឡូវនេះបានបំបែកឯទត គ្គកម្មថ្មីមួយទៀតរបស់ខ្លួនគឺបានលក់ដាច់អស់ចំនួន២០ លានគ្រឿងតែក្នុងរយះពេល១០ខែប៉ុណ្ណោះក្រោយពីបានសម្ពោធចេញល ក់កាលពីខែមេសា ឆ្នាំ២០១១កន្លងទៅ។
សិល្បះខាងផ្នែកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Samsung Galaxy SIIនៅតែបន្តធ្វើឲ្យអ្នកប្រើប្រាស់រំភើបចិត្តចំពោះស មិទ្ធផលដ៏ល្អឥតខ្ចោះដែលទទួលបានពីភាពសកម្ម ស្រួលប្រើនិងអេក្រង់ធំដែលមានទំហំ៤.៣អីុញបំពាក់ដោយ Super AMOLED Plus និង CPU dual core.
លើសពីនេះទៅទៀតអ្វីដែលធ្វើឲ្យរាល់ស្រឡាយផលិតផល Samsung ស្មាតហ្វូនទាំងអស់កាន់តែទទួលបាននូវការពេញនិយមទូទាំងពិភពលោកនោះគឺ លោកអ្នកអាចទាញយក (download) apps ជាទីពេញនិយមរបស់ពិភពលោកមួយចំនួនពី Samsung ស្មាតហ្វូន Android ដែលមានដូចជា K-Pop, Cash Management, Wiki Encyclopedia, ChatOn, Angry Birds and Fishing Master ពីmarket ដោយឥតគិតថ្លៃ។
សូមក្លាយជាម្ជាស់ Samsung Galaxy S2 ឥឡូវនេះដើម្បីទទួលយកភាពរីករាយដែលមានវិសាលភាពគ្មានដែនកំណត់ពី apps ទាំអស់ខាងលើ ៕
0 comments:
Post a Comment