លោកស្ទីវ ចបស៍ មានឈ្មោះពេញថា ស្ទីវ ផូល ចបស៍ (Steve Paul Jobs) កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
កាលពីវ័យកុមារ លោកត្រូវបានទទួលចិញ្ចឹម ដោយក្រុមគ្រួសារអាមេរិក ដើមកំណើតអាមេនី គឺលោកប៉ូល ចបស៍ (Paul Jobs) និងអ្នកស្រីខ្លារ៉ា (Clara) ព្រោះឪពុកម្តាយបង្កើតរបស់លោក គឺជាជនមូស្លីម ដែលធ្វើអន្តោប្រវេសន៍ពីប្រទេសស៊ីរី។
ចបស៍ បានចូលរៀននៅអនុវិទ្យាល័យ ឃូភើរទីណូ (Cupertino Junior High) និងវិទ្យាល័យហូមស្ទីដ (Homestead High School) ក្នុងទីក្រុងឃូភើរទីណូ រដ្ឋកាលីហ្វ័រញ៉ា។ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នាឆ្នាំ១៩៧២ ចបស៍ បានបន្តចូលរៀននៅមហាវិទ្យាល័យរីដ (Reed College) នៅទីក្រុងផតឡែនដ៍ (Portland) ប៉ុន្តែ គាត់បាន បោះបង់ចោល បន្ទាប់ពីរៀនបានត្រឹមតែមួយឆមាស ប៉ុណ្ណោះ។
ក្រោយមក នៅឆ្នាំ១៩៧៤ ចបស៍ បានត្រឡប់ ទៅរដ្ឋកាលីហ្វ័រញ៉ាវិញ និងបានចាប់អាជីពជាជាងជួសជុល នៅក្រុមហ៊ុនអាតារី (Atari) ដែលជាក្រុមហ៊ុនល្បីឈ្មោះខាងផ្នែកវីដេអូហ្គេម ក្នុងបំណងសន្សំប្រាក់ ដើម្បីធ្វើដំណើរទៅឥណ្ឌា និងស្វែងយល់ពីជំនឿសាសនា។ ពេលមកដល់ឥណ្ឌា លោកបានទទួលការជំរុញផ្នែកទឹកចិត្ត ពីសំណាក់ព្រះគ្រូនីម ការ៉ូលី បាបា (Neem Karoli Baba)។ ហើយលោកបានងាកមកកាន់ព្រះពុទ្ធសាសនា កោរសក់ និងស្លៀកពាក់តាមប្រពៃណីរបស់ឥណ្ឌា។ នៅទីនោះ លោកបានទទួលនូវផ្នត់គំនិតថ្មីមួយទៀតនៃជីវិត ដែលលោកមិនធ្លាប់បានទទួល។
នៅឆ្នាំ១៩៧៦ ស្ទីវ ចបស៍, ស្ទីវ វ៉ូសនីក (Steve Wozniak) និងរ៉ូណាល់ដ៍ វ៉េន (Ronald Wayne) បានរួមគ្នាបង្កើតក្រុមហ៊ុន Apple ដែលកាលនោះ លោកចបស៍ ទើបតែមានវ័យ ២១ឆ្នាំ តែប៉ុណ្ណោះ។ លោកព្យាយាមទាក់ទាញអ្នកគ្រប់គ្រង ឬនាយកប្រតិបត្តិក្រុមហ៊ុននានា ឱ្យមកធ្វើការរួមជាមួយលោក ដើម្បីពង្រីកក្រុមហ៊ុន។ ជាក់ស្តែង ក្នុងឆ្នាំ ១៩៧៨ លោកម៉ៃខ៍ ស្កុតត៍ (Mike Scott) មកពីក្រុមហ៊ុន National Semiconductor បានក្លាយ ជានាយកប្រតិបត្តិក្រុមហ៊ុន Apple។ ដោយឡែក ឆ្នាំ១៩៨៣ ចបស៍ បានទាក់ទាញចន ស្គុលលីយ៍ (John Sculley) ពីក្រុមហ៊ុន Pepsi-Cola ផងដែរ។
នៅឆ្នាំបន្ទាប់នោះ Apple បានចេញទូរទស្សន៍ Super Bowl (ស៊ុបពើរ បូល)។ ប៉ុន្តែ នៅខែមករា ឆ្នាំ១៩៨៤ ចបស៍ បានបង្ហាញគម្រោង Macintosh ដែលគម្រោងនោះ បានទទួលការអនុម័តដោយសាទរ។ ប៉ុន្តែ នៅចុងឆ្នាំ១៩៨៤ ទំនាក់ទំនងរវាងចបស៍ នឹងស្គុលលីយ៍ មានភាពល្អក់កករនឹងគ្នា ហើយនៅខែឧសភា ឆ្នាំ១៩៨៥ ចបស៍ ត្រូវបានកាត់បន្ទុកការងារ ជាប្រធានផ្នែកសាខា Macintosh។ នាឆ្នាំដដែលនោះ ក្រោយពីបរាជ័យក្នុងការប្រជែងអំណាច ក្នុងគណៈកម្មការនាយករបស់ Apple ចបស៍ បានលាលែងពីមុខតំណែងក្នុងក្រុមហ៊ុន និងបានបង្កើតក្រុមហ៊ុន NeXT ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍យន្តការកុំព្យូទ័រ។ ប៉ុន្តែ នៅឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុន NeXT និងឱ្យលោកកាន់តំណែងជានាយកប្រតិបត្តិ នៅឆ្នាំ១៩៩៧។
នៅ ពាក់កណ្តាលឆ្នាំ២០០៤ លោកចបស៍ បានធ្វើការប្រកាសប្រាប់បុគ្គលិកក្រុមហ៊ុន Apple ថា លោកមានជំងឺសាច់ដុះ ដែលអាចបង្កជាជំងឺមហារីក នៅក្នុងលំពែង។ ទោះបីជាអត្រានៃការជាសះស្បើយតិចតួចក៏ដោយ ក៏ចបស៍បានសម្រេចចិត្តធ្វើការវះកាត់ នៅខែកក្កដា ឆ្នាំ២០០៤ ដោយអះអាងថា ការវះកាត់ទទួលបានជោគជ័យទាំងស្រុង។
រហូតដល់ខែមេ សា ឆ្នាំ២០០៩ លោកចបស៍ បានធ្វើការវះកាត់ប្តូរថ្លើម ប្រកបដោយជោគជ័យ និងបានប្រគល់កិច្ចការដឹកនាំក្រុមហ៊ុនឱ្យសហការី ដឹកនាំជំនួស។ ក្រោយមក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោកបានលាលែងចេញពីតំណែង ជានាយកប្រតិបត្តិក្រុមហ៊ុន Apple។
រហូ តមកដល់ថ្ងៃទី០៥ ខែតុលា ១ថ្ងៃក្រោយពី iPhone 4S បង្ហាញមុខនៅលើទីផ្សារ ក្រុមគ្រួសាររបស់លោកចបស៍ បានប្រកាសថា លោកបានបាត់បង់ជីវិតទៅហើយ។
មរណភាពរប ស់លោកចបស៍ បានធ្វើឱ្យមហាជនទូទាំងពិភពលោក រួមទាំងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ខ៍ អូបាម៉ា (Barack Obama), មហាសេដ្ឋីអាមេរិក លោកប៊ីល ហ្គេត (Bill Gates) និងឥស្សរជនធំៗ បាន សម្តែងការសោកស្តាយយ៉ាងខ្លាំង។
ដោយ ឡែក ជីវិតឯកជន លោកចបស៍ បានរៀបការជាមួយនឹងនាងឡូរ៉េន ផូវ៉េលល៍ (Laurene Powell) នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩១ និងមានកូន ៤នាក់ ក្នុងបន្ទុក ក្នុងនោះ កូនម្នាក់ គឺជាកូនរបស់អតីតមិត្តស្រីរបស់លោក។ រីឯទ្រព្យសម្បត្តិសរុបរបស់លោក បើតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា នៅឆ្នាំ២០១០ លោកមានទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន រហូតទៅ ៨,៣ពាន់លានដុល្លារ ធ្វើឱ្យលោកក្លាយជាជនអាមេរិក ដែលមានទ្រព្យសម្បត្តិមហាសាល លំដាប់ទី៤២៕
0 comments:
Post a Comment