Tuesday, March 20, 2012

Samsung Galaxy S III


 
Tuesday, 20 March 2012 03:18
ស្មាតហ្វូនដែលត្រូវបានគេទន្ទឹង​ រង់ចាំបំផុតរបស់ Samsung ប្រើ ប្រាស់អេក្រង់ធំ ៤,៨អ៊ិង
Full HD តាម គម្រោង ទូរស័ព្ទម៉ូដែលនេះនឹងបង្ហាញ ខ្លួននៅក្នុងព្រឹតិការណ៍មួយនៅប្រទេស
អង់គ្លេសនាថ្ងៃទី ២២ ឧសភាខាងមុខ។
Galaxy S III ប្រតិបតិ្ដដោយប្រព័ន្ធ Android អ៊ិនធើរហ្វេស TouchWiz ជាមួយនឹងឡូហ្គូតូចប៉ុន្ដែលំអិត ព័ត៌មានទាំង
នេះបានបង្ហាញថា ផលិតផលនេះមានកម្រិតរីសូលូសឹនខ្ពស់ជាងសេរីមុន ។
Galaxy S III មានរូបរាងយ៉ាងស្ដើង នៅខាងក្រោមអេក្រង់ធំគឺជាប៊ូតុង Home និងនៅសងខាង
គឺប៊ូតុងបិទ បើក និងថតរូប។
មុននេះ Galaxy S III ត្រូវបានគេដឹងថាសម្បកខាងខ្នងធ្វើឡើងពីសេរ៉ាមិចពិសេស។ ម៉ាស៊ីន
នេះប្រើប្រាស់ អេក្រង់ ៤,៨អ៊ិង កម្រិតរីសូលូសឹន Full HD ជួយអោយការអាន ទស្សនាវីដេអូ
និងលេងហ្គេមបានល្អ។
ម៉ាស៊ីនក៏មានកាមេរ៉ាខាងក្រោយ ៨ម៉េហ្គាភិសេល និងកាមេរ៉ាខាងមុខ ២ ម៉េហ្គាភិសេល ផងដែរ៕

0 comments:

Post a Comment