Thursday, March 1, 2012

ជីវិតចុងក្រោយ របស់ស្ថាបនិកទូរស័ព្ទដៃ iPhone​ ស្ទីវ ចបស៍



ម​រ​ណ​ភា​ព​រ​ប​ស់​លោ​ក​ស្ទីវ ចប​ស៍ (Steve Jobs) ស​ហ​ស្ថា​ប​និ​ក​ក្រុ​ម​ហ៊ុ​ន Apple បាន​ធ្វើ​ឱ្យ​ប្រ​ជា​ជ​ន​ទូ​ទាំង​ពិភព​លោក ស​ម្តែ​ង​សេ​ច​ក្តី​សោ​ក​ស្តា​យ និ​ង​អា​ឡោះ​អា​ល័​យ យ៉ា​ង​ខ្លាំ​ង ខ​ណៈ​ដែល​លោក​បាន​បន្ស​ល់​ទុក​នូវ​ស្នា​ដៃ​ជា​ច្រើន ដូ​ច​ជា iPhone / iPad / iMac...។
លោ​ក​​ស្ទីវ ច​ប​ស៍ មា​ន​ឈ្មោះ​ពេ​ញ​ថា ស្ទីវ ផូល ចបស៍ (Steve Paul Jobs) កើ​ត​នៅ​ថ្ងៃ​ទី២​៤ ខែ​កុ​ម្ភៈ ឆ្នាំ​១​៩​៥​៥ នៅ​ទី​ក្រុង​សា​ន់ ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រ​ដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា (California) ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​។
កា​ល​ពី​វ័​យ​កុ​មា​រ លោ​ក​ត្រូ​វ​បា​ន​ទ​ទួ​ល​ចិ​ញ្ចឹ​ម ដោ​យ​ក្រុ​ម​គ្រួ​សា​រអា​មេ​រិ​ក ដើ​ម​កំ​ណើ​ត​អា​មេ​​នី គឺ​លោ​ក​ប៉ូ​ល ច​ប​ស៍ (Paul Jobs) និ​ង​អ្ន​ក​ស្រី​ខ្លា​រ៉ា (Clara) ព្រោះ​ឪ​ពុ​ក​ម្តា​យ​ប​ង្កើ​ត​រ​ប​ស់​លោ​ក គឺ​ជា​ជ​ន​មូ​ស្លី​ម ដែ​ល​ធ្វើ​អ​ន្តោ​ប្រ​វេ​ស​ន៍​ពី​ប្រទេសស៊ីរី។
ច​ប​ស៍ បា​ន​ចូ​​ល​រៀ​ន​នៅ​អ​នុ​វិ​ទ្យា​ល័​យ ឃូ​ភើ​រ​ទី​ណូ (Cupertino Junior High) និ​ង​វិ​ទ្យា​ល័​យ​ហូ​ម​ស្ទី​ដ (Homestead High School) ក្នុ​ង​ទី​ក្រុ​ងឃូភើ​រ​ទី​ណូ រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា​។ ក្រោ​យ​ប​ញ្ច​ប់​កា​រ​សិ​ក្សា​ថ្នា​ក់​វិ​ទ្យា​ល័​យ នា​ឆ្នាំ​១​៩​៧​២ ច​ប​ស៍ បា​ន​ប​ន្ត​ចូ​ល​រៀ​ន​នៅ​ម​ហា​វិ​ទ្យា​ល័​យ​រី​ដ (Reed College) នៅ​ទី​ក្រុ​ង​ផ​ត​ឡែ​ន​ដ៍ (Portland) ប៉ុ​ន្តែ គា​ត់​បា​ន បោះ​បង់​ចោ​ល បន្ទា​ប់​ពី​រៀ​ន​បា​ន​ត្រឹ​ម​តែ​មួ​យ​ឆ​មា​ស ប៉ុ​ណ្ណោះ​។
ក្រោ​យ​ម​ក នៅ​ឆ្នាំ​១​៩​៧​៤ ច​ប​ស៍ បា​ន​ត្រ​ឡ​ប់ ទៅ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា​វិ​ញ និ​ង​បា​ន​ចា​ប់​អា​ជី​ព​ជា​ជា​ង​ជួ​ស​ជុ​ល នៅ​ក្រុម​ហ៊ុ​ន​អា​តា​រី (Atari) ដែ​ល​ជា​ក្រុ​ម​ហ៊ុ​ន​ល្បី​ឈ្មោះ​ខា​ង​ផ្នែ​ក​វី​ដេ​អូ​ហ្គេ​ម ក្នុ​ង​បំ​ណ​ង​ស​ន្សំ​ប្រា​ក់ ដើ​ម្បី​ធ្វើ​ដំ​ណើ​រ​ទៅ​ឥ​ណ្ឌា និ​ង​ស្វែ​ង​យ​ល់​ពី​ជំ​នឿ​សា​ស​នា​។ ពេ​ល​ម​ក​ដ​ល់​ឥ​ណ្ឌា លោ​ក​បា​ន​ទ​ទួ​ល​កា​រ​ជំ​រុ​ញ​ផ្នែ​ក​ទឹ​ក​ចិ​ត្ត ពី​សំ​ណា​ក់​ព្រះ​គ្រូ​នី​ម កា​រ៉ូ​លី បា​បា (Neem Karoli Baba)។ ហើ​យ​លោ​ក​បា​ន​ងា​ក​ម​ក​កា​ន់​ព្រះ​ពុ​ទ្ធ​សា​ស​នា កោ​រ​ស​ក់ និ​ងស្លៀក​ពា​ក់​តា​ម​ប្រ​ពៃ​ណី​រ​ប​ស់​ឥ​ណ្ឌា​។ នៅ​ទី​នោះ លោ​ក​បា​ន​ទ​ទួ​ល​នូ​វ​ផ្ន​ត់​គំ​និ​ត​ថ្មី​មួ​យ​ទៀ​ត​នៃ​ជី​វិត ដែល​លោក​មិន​ធ្លាប់​បាន​ទទួល។
នៅ​ឆ្នាំ​១​៩​៧​៦ ស្ទី​វ ច​ប​ស៍, ស្ទី​វ វ៉ូ​ស​នី​ក (Steve Wozniak) និ​ង​រ៉ូ​ណា​ល់​ដ៍ វ៉េ​ន (Ronald Wayne) បាន​រួម​គ្នា​បង្កើត​ក្រុម​ហ៊ុ​ន Apple ដែ​ល​កា​ល​នោះ លោ​ក​ច​ប​ស៍ ទើ​ប​តែ​មា​ន​វ័​យ ២​១​ឆ្នាំ តែ​ប៉ុ​ណ្ណោះ​។ លោ​ក​ព្យា​យាម​ទាក់​ទាញ​អ្នក​គ្រប់​គ្រង ឬ​នា​យ​ក​ប្រ​តិ​ប​ត្តិ​ក្រុ​ម​ហ៊ុ​ន​នា​នា ឱ្យ​ម​ក​ធ្វើ​កា​រ​រួម​ជា​មួ​យលោ​ក ដើ​ម្បី​ព​ង្រី​ក​ក្រុ​ម​ហ៊ុ​ន​។ ជា​ក់​ស្តែ​ង ក្នុ​ង​ឆ្នាំ ១៩៧៨ លោ​ក​ម៉ៃ​ខ៍ ស្កុ​ត​ត៍ (Mike Scott) ម​ក​ពីក្រុ​ម​ហ៊ុ​ន National Semiconductor បា​ន​ក្លា​យ ជា​នា​យ​ក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុ​ន Apple។ ដោ​យ​ឡែ​ក ឆ្នាំ​១​៩​៨​៣ ច​ប​ស៍ បា​ន​ទា​ក់​ទា​ញ​ច​ន ស្គុ​ល​លី​យ៍ (John Sculley) ពី​ក្រុ​ម​ហ៊ុ​ន Pepsi-Cola ផងដែរ។

នៅ​ឆ្នាំ​ប​ន្ទា​ប់​នោះ Apple បា​ន​ចេ​ញ​ទូ​រ​ទ​ស្ស​ន៍ Super Bowl (ស៊ុ​ប​ពើ​រ បូ​ល)។ ប៉ុ​ន្តែ នៅ​ខែ​ម​ក​រា ឆ្នាំ​១​៩​៨​៤ ច​ប​ស៍ បាន​ប​ង្ហា​ញគ​ម្រោ​ង Macintosh ដែ​ល​គ​ម្រោ​ង​នោះ បា​ន​ទទួ​ល​កា​រ​អ​នុ​ម័​ត​ដោ​យ​សា​ទ​រ​។ ប៉ុ​ន្តែ នៅ​ចុ​ង​ឆ្នាំ​១​៩​៨​៤ ទំ​នាក់​ទំ​នង​រវា​ង​ច​ប​ស៍ នឹ​ង​ស្គុ​ល​លី​យ៍ មា​ន​ភា​ព​ល្អ​ក់​ក​ក​រ​នឹ​ង​គ្នា ហើ​យ​នៅ​ខែ​ឧ​ស​ភា ឆ្នាំ​១​៩​៨​៥ ច​ប​ស៍ ត្រូវ​បាន​កាត់​បន្ទុក​ការងារ ជា​ប្រ​ធា​នផ្នែ​ក​សា​ខា Macintosh។ នា​ឆ្នាំ​ដ​ដែ​ល​នោះ​ ក្រោ​យ​ពី​ប​រា​ជ័​យ​ក្នុ​ង​កា​រ​ប្រ​ជែ​ង​អំ​ណា​ច ក្នុង​គ​ណៈ​កម្ម​កា​រ​នា​យ​ក​រ​ប​ស់ Apple ច​ប​ស៍ បា​ន​លា​លែ​ង​ពី​មុ​ខ​តំ​ណែ​ង​ក្នុ​ង​ក្រុ​ម​ហ៊ុ​ន និ​ង​បា​ន​ប​ង្កើ​ត​ក្រុ​ម​ហ៊ុ​ន NeXT ដែ​ល​ជា​ក្រុ​ម​ហ៊ុ​ន​​អ​ភិ​វ​ឌ្ឍ​ន៍​យ​ន្ត​កា​រ​កុំ​ព្យូ​ទ័​រ​។ ប៉ុ​ន្តែ នៅ​ឆ្នាំ​១​៩​៩​៦ ក្រុ​ម​ហ៊ុ​ន Apple បា​ន​ទិ​ញ​ក្រុ​ម​ហ៊ុ​ន NeXT និង​ឱ្យ​លោក​កាន់​តំណែ​ង​ជា​នា​យ​ក​ប្រ​តិ​ប​ត្តិ នៅ​ឆ្នាំ​១​៩​៩​៧។
នៅ ​ពា​ក់​ក​ណ្តា​ល​ឆ្នាំ​២​០​០​៤ លោ​ក​ច​ប​ស៍ បា​ន​ធ្វើ​កា​រ​ប្រ​កា​ស​ប្រា​ប់​បុ​គ្គ​លិ​ក​ក្រុ​ម​ហ៊ុ​ន Apple ថា លោក​មាន​ជំ​ងឺ​សាច់​ដុះ ដែ​ល​អា​ច​ប​ង្ក​ជា​ជំ​ងឺ​ម​ហា​រីក នៅ​ក្នុ​ង​លំ​ពែ​ង​។ ទោះ​បី​ជា​អ​ត្រា​នៃ​កា​រ​ជាសះ​ស្បើ​យ​តិ​ច​តួ​ច​ក៏​ដោ​យ ក៏​ច​ប​ស៍​បាន​ស​ម្រេ​ច​ចិ​ត្ត​ធ្វើ​កា​រ​វះ​កា​ត់ នៅ​ខែ​ក​ក្ក​ដា ឆ្នាំ​២​០​០​៤ ដោ​យ​អះ​អា​ង​ថា កា​រ​វះ​កា​ត់​ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​ទាំ​ង​ស្រុ​ង​។
រ​ហូ​ត​ដ​ល់​ខែ​មេ ​សា ឆ្នាំ​២​០​០​៩ លោ​ក​ច​ប​ស៍ បា​ន​ធ្វើ​កា​រ​វះ​កា​ត់​ប្តូ​រ​ថ្លើ​ម ប្រ​ក​ប​ដោ​យ​ជោ​គ​ជ័​យ និង​បាន​ប្រ​គល់​កិច្ច​ការ​ដឹ​ក​នាំ​ក្រុ​ម​ហ៊ុ​ន​ឱ្យ​ស​ហ​កា​រី ដឹ​ក​នាំ​ជំ​នួ​ស។ ក្រោ​យ​ម​ក នា​ថ្ងៃ​ទី​២​៤ ខែ​សី​ហា ឆ្នាំ​២​០​១​១ លោក​បាន​លា​លែង​ចេញ​ពី​តំណែ​ង ជា​នា​យ​ក​ប្រ​តិ​ប​ត្តិ​ក្រុ​ម​ហ៊ុ​ន Apple។
រហូ ​ត​ម​ក​ដ​ល់​ថ្ងៃ​ទី​០​៥ ខែ​តុ​លា ១​ថ្ងៃ​ក្រោ​យ​ពី iPhone 4S ប​ង្ហា​ញ​មុ​ខ​នៅ​លើ​ទី​ផ្សារ ក្រុ​ម​គ្រួ​សា​រ​រ​ប​ស់​លោ​ក​ច​ប​ស៍ បាន​ប្រ​កា​ស​ថា លោ​ក​បា​ន​បា​ត់​ប​ង់ជី​វិ​ត​ទៅ​ហើ​យ​។
ម​រ​ណ​ភា​ព​រ​ប​ ស់​លោ​ក​ច​ប​ស៍ បា​ន​ធ្វើ​ឱ្យ​ម​ហា​ជ​ន​ទូ​ទាំ​ង​ពិ​ភ​ព​លោ​ក រួ​ម​ទាំ​ង​ប្រ​ធា​នា​ធិ​ប​តី​អា​មេ​រិក លោ​ក​បា​​រ៉ា​ក់​ខ៍ អូបា​ម៉ា (Barack Obama), ម​ហា​សេ​ដ្ឋី​អា​មេ​រិក លោ​ក​ប៊ី​ល ហ្គេ​ត (Bill Gates) និ​ង​ឥ​ស្ស​រ​ជ​ន​ធំ​ៗ បា​ន សម្តែង​ការ​សោក​ស្តា​យ​យ៉ា​ង​ខ្លាំ​ង​។
ដោ​យ ​ឡែ​ក ជី​វិ​ត​ឯ​ក​ជ​ន លោ​ក​ច​ប​ស៍ បា​ន​រៀ​ប​កា​រ​ជា​មួ​យ​នឹ​ង​នា​ង​ឡូ​រ៉េ​ន ផូ​វ៉េ​ល​ល៍ (Laurene Powell) នា​ថ្ងៃ​ទី​១​៨ ខែ​មី​នា ឆ្នាំ​​១​៩​៩​១ និ​ង​មា​ន​កូ​ន ៤​នា​ក់ ក្នុ​ង​ប​ន្ទុ​ក ក្នុ​ង​នោះ កូន​ម្នាក់​ គឺ​ជា​កូ​ន​រ​ប​ស់អ​តីត​មិ​ត្ត​ស្រី​រ​ប​ស់លោ​ក​។ រី​ឯ​ទ្រ​ព្យ​ស​ម្ប​ត្តិ​ស​រុប​រ​ប​ស់​លោ​ក បើ​តា​ម​ទ​ស្ស​នា​វ​ដ្តី Forbes បា​ន​ប៉ា​ន់​ប្រ​មា​ណ​ថា នៅ​ឆ្នាំ​២​០​១​០ លោ​ក​មា​ន​ទ្រ​ព្យ​ស​ម្ប​ត្តិ ផ្ទាល់​ខ្លួន រហូ​ត​ទៅ ៨,៣ពា​ន់​លា​ន​ដុ​ល្លា​រ ធ្វើ​ឱ្យ​លោ​ក​ក្លា​យ​ជា​ជ​ន​អា​មេ​រិក ដែ​ល​មា​ន​ទ្រ​ព្យ​ស​ម្ប​ត្តិ​ម​ហា​សា​ល លំដាប់​ទី៤២៕

ព័ត៌មានទូរស័ព្ទដៃផ្សេងៗ...

0 comments:

Post a Comment