This is default featured post 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Friday, June 15, 2012
Thursday, May 10, 2012
ទូរសព្ទសាំសុង Samsung Galaxy S IIIបានចេញហើយ
Friday, 04 May 2012 01:59 | |
![]() Samsung Galaxy S III មានអេក្រង់ ប្រភេទ Super AMOLED HD មាន ទំហំ 4,8 inch ។ប្រើប្រព័ន្ឋប្រតិបត្តការ Android 4.0ហើយ មានឈីប 1,4 GHzនឹងចេញលក់នៅចុងខែនេះហើយ។ ឈីបរបស់វា គឺExynos 4212 Quad, មានល្បឿន 1,4 GHz លើ ARM Cortex នឹង RAM 1 GB។វាមានកំរាស់8,6 mmមានកាមេរ៉ា 8 megapixelថតវីកេអូ Full HD។កាមេរ៉ាខាងក្រោយ2 megapixel។ទូរសព្ទនេះមាន២ពណ៏គឺសនឹង ខៀវ។ទូរសព្ទ Galaxy S III មាន ៣ប្រភេទ 16, 32 នឹង64 GB. នឹងលក់ចេញនៅប្រទេស145ប្រទេសនឹង។ Comments () |
ស្ដង់ដា Wi-Fi ល្បឿន ១Gb/វិនាទី នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ |
Written by ភ្នំពេញដេលីញូវ | |
Friday, 20 April 2012 07:59 | |
ការកំណត់នានាសម្រាប់ 802.11ac មានល្បឿនលឿនជាងបីដង Wi-Fi ស្ដង់ដា n និងមានជំនួយ វីដេអូមិនមានខ្សែ ផ្ដល់រូបភាពច្បាស់ កំពុងត្រូវត្រួត ពិនិត្យឡើងវិញដើម្បីសម្រេចបង្ហាញខ្លួន នៅចុង ឆ្នាំ ២០១២។ ប៉ុន្ដែ មិនដូចទៅនឹង 802.11n ដែលអាចប្រើប្រាស់រហូតដល់ 2,4 GHz ឬ 5 GHz ឧបករណ៍ 802.11ac (Wi-Fi ជំនាន់ទី ៥) អាចធ្វើសកម្មភាពបានត្រឹមតែ 5 GHz ។ ដើម្បីកែលំអបញ្ហានេះ ប្រព័ន្ធបញ្ជូន និងទទួលនឹងប្រើប្រាស់បច្ចេកវិទ្យា beam-forming បានន័យថា សញ្ញានឹងត្រូវ បានបញ្ជូនទៅតាមបែបប្រព័ន្ធរង្វង់មូលដូចទៅនឹងគេទម្លាក់ដុំថ្មទៅលើផ្ទៃទឹក។ គុណសម្បតិដែលគួរអោយចាប់អារម្មណ៍របស់ស្ដង់ដាថ្មីនេះគឺជួយអោយអ្នកប្រើប្រាស់ចែក រំលែកព័ត៌មានបានល្អជាងមុន។ ល្បឿនរបស់វានឹងលើស ១gigabit/វិនាទី គឺលឿនជាងស្ដង ដា n ចំនួន ៣ដង។ ឧបករណ៍នេះមានកម្រិតគ្របដណ្ដប់ធំជាង និងមិនស៊ីភ្លើងច្រើនដូចមុន ដូច្នេះនឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើឧបករណ៍ជាច្រើនចាប់ពីស្មាតហ្វូន ដល់ទូរទស្សន៍។ ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅលើទីផ្សារក៏នឹងធ្វើអោយផលិតករនានារឹតតែ ត្រូវប្រញាប់ប្រញាល់បញ្ចូលបច្ចេកវិទ្យាថ្មីនេះទៅក្នុងផលិតផលរបស់ពួកគេ។ Wi-Fi ជំនាន់ទី ៥ នឹងនាំមកនូវកម្លាំងបញ្ជូន និងទទួលគ្មានខ្សែបែបថ្មិរបស់ឧបករណ៍អេឡិចត្រនិច។ ក្រុមហ៊ុនស្រាវជ្រាវ NPD In-Stat ទទួលស្គាល់ថា ៖ “802.11ac ក្នុងប្រព័ន្ធបកស្រាយសញ្ញា ទូរទស្សន៍ខ្សែកាប ឬផ្កាយរណបអាចបញ្ជូនវីដេអូមិនមានខ្សែទៅកាន់ទូរទស្សន៍ផ្សេងៗក្នុង តំបន់មានរលកសញ្ញាដែលវាគ្របដណ្ដប់ ឬថាស្មាតហ្វូននឹងមានលទ្ធភាពបញ្ជូនវីដេអូ ដោយមិនប្រើខ្សែទៅកាន់ទូរទស្សន៍”។ តាមគម្រោង ស្ដងដានេះនឹងត្រូវអង្គការ IEEE ធ្វើការអនុមតិនាចុងឆ្នាំ រួចនឹងត្រូវបញ្ជូនទៅ អោយសហព័ន្ធ Wi-Fi Alliance ដើម្បីចេញប័ណទទួលស្គាល់នៅឆ្នាំ ២០១៣។ ក្រោយមក ក្រុមអ្នកផលិតនឹងបញ្ចេញឧបករណ៍នានាដែលប្រើប្រាស់ 802.11ac ក្រៅផ្លូវការ (draft) ដូច ទៅនឹងដំណាក់កាលអភិវឌ្ឍស្ដង់ដា n ដូចពីមុន។ ក្រុមហ៊ុន Buffalo បានតាំងបង្ហាញនូវ ឧបករណ៍ router ដំបូងដែលមានបំពាក់ 802.11ac នៅក្នុងពិព័រណ៍ CES កាលពីដើមឆ្នាំ ២០១២។ បណ្ដាស្មាតហ្វូន និងកុំព្យូទ័រថេប្លេតដំបូងដែលមាន 802.11ac នឹងត្រូវបានប្រកាសនៅក្នុង ពិព័រណ៍ CES និង MWC នាឆ្នាំក្រោយ។ តាមគម្រោង ទូរទស្សន៍ប្រមាណជា ២លានគ្រឿង ជាមួយនឹងស្ដង់ដា 802.11ac ក៏នឹងត្រូវបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៣។ ប៉ុន្ដែ អ្នកប្រើប្រាស់ នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២០១៥ នៅពេល 802.11ac ត្រូវបានគេស្គាល់ច្រើន និងបំពាក់ទៅ ក្នុងឧបករណ៍ router ចំនួន ១៨លាន់គ្រឿង, ទូរទស្សន៍ណ ២៥លានគ្រឿង, កុំព្យូទ័រថេប្លេត ១២៩គ្រឿង, notebook ១៨១លានគ្រឿង និងស្មាតហ្វូន២៧៩លានគ្រឿង(យោងតាម NPD In-Stat)។ ចំនួននេះមានន័យថា នឹងមានឧបករណ៍ចំនួនជាង ១ពានលានគ្រឿងនឹងត្រូវបាន បំពាក់ Wi-Fi ស្ដង់ដាថ្មីនេះក្នុងអំឡុងពេល ៣ឆ្នាំខាងមុខ៕ Comments () |
Canon បញ្ចេញ“កំពូល”ម៉ាស៊ីនថតរូប និងម៉ាស៊ីនថតសកម្មភាព |
Thursday, 19 April 2012 01:24 | |
នៅពេលដែលហាក់ដូចជាបានយល់ ឃើញថា វីដេអូមានកម្រិតរី សូលូសឹន HD 1080p នឹងក្លាយជាផលិតផល ហួសសម័យ Canon បានបញ្ចេញ “កំពូល” ផលិតផលថ្មីរួមមាន ម៉ាស៊ីន ថតរូប DSLR និងម៉ាស៊ីនថត សកម្មភាពស្ដង់ដា 4K។ ![]() EOS-1D C - ម៉ាស៊ីនថតរូប DSLR មានសមត្ថភាពថតសកម្មភាពកម្រិត 4K ក្រុមហ៊ុន Canon ទើបតែបានប្រកាសបង្ហាញម៉ូដែលម៉ាស៊ីនថតរូប DSLR ថ្មីបំផុតរបស់ ខ្លួន មានឈ្មោះថា EOS-1D C ជាកំណែរថ្មីរបស់ EOS-1D X ដែលត្រូវបានក្រុមហ៊ុននេះ បញ្ចេញលក់កាលពីខែមិនាកន្លងទៅ។ EOS-1D C ត្រូវបានបំពាក់ដោយសេនស៊ើរ full frame 18.2 megapixel និង dual processor Digic 5+ ។ ម៉ាស៊ីនមានលទ្ធភាពថតរូបក្នុងល្បឿនអតិបរមាគឺ ១៤រូបភាព/ វិនាទី។ ISO របស់ម៉ាស៊ីនអាចដំឡើងដល់កម្រិត ២៥.៦០០ ដែល Canon បានអះអាង ថានឹងផ្ដល់រូបភាពច្បាស់ល្អជាងសេរីមុន។ ចំណុចលេចធ្លោបំផុតរបស់ម៉ាស៊ីននេះគឺ សមត្ថភាពនៃការថតសកម្មភាពដែលមាន កម្រិតរីសូលូសឹនដល់ទៅ 4K (4096x2160) សម្រាប់ល្បឿន ២៤រូបភាព/វិនាទី ដែល ត្រូវការកាត់បន្ថយទំហំរបស់វីដេអូ។ EOS-1D C ក៏អាចថតសកម្មភាពកម្រិតរីសូលូសឹន HD 1080p នៅក្នុងល្បឿនអតិបរមា ៦៤រូបភាព/វិនាទី ខណៈដែលសេរីមុនរបស់ EOS-1D C នោះគឺ EOS-1D X មានលទ្ធភាព ថតសកម្មភាពត្រឹមតែ HD 1080p ៣០រូបភាព/វិនាទី។ Canon អោយដឹងថា EOS-1D ត្រូវបានបង្កើតឡើងសំដៅលើអតិថិជនជាអ្នកដឹកនាំរឿង ផលិតករភាពយន្ដជំនាញរបស់ ហូលីវូដ ក៏ដូចជាផលិតករភាពយន្ដជំនាញក្នុងពិភព លោក។ ធៀបជាមួយម៉ាស៊ីនថតសកម្មភាពទូទៅ ចំណុចលេចធ្លោរបស់ EOS-1D C គឺ ស្រាល និងងាយចល័ត។ តាមគម្រោង EOS-1D C នឹងមានវត្តមាននៅក្នុងទីផ្សារនាខែតុលាខាងមុខ ដោយមាន តម្លៃឡើងដល់ ១.៥០០០ដុល្លារ(សម្រាប់តែតួម៉ាស៊ីន)។ Canon C500 - ម៉ាស៊ីនឯកទេសមានកម្រិត 4K ទន្ទឹមនឹង EOS-1D C ក្រុមហ៊ុន Canon ក៏បានប្រកាសបង្ហាញម៉ូដែលម៉ាស៊ីនថតសកម្មភាព ឯកទេសថ្មី C500 ដែលជាកំណែបន្ទាប់របស់ C300 ទើបត្រូវបានក្រុមហ៊ុននេះបញ្ចេញ លក់កាលពីខែមករា។ ធៀបជាមួយសេរីមុន កំណែថ្មីរបស់ C500 មានសមត្ថភាពថតសកម្មភាពស្ដង់ដា 4K (4096x2160) ក្នុងល្បឿន ៦០រូបភាព/វិនាទី។ ប៉ុន្ដែនៅពេលបន្ថយកម្រិតរីសូលូសឹនរបស់ វីដេអូចុះមក 4096x1080 នោះម៉ាស៊ីន C500 នឹងអាចថតក្នុងល្បឿនឡើងដល់ ១២០រូប ភាព/វិនាទី។ Canon C500 មានរន្ធ ![]() ដោតមេមើរី CompactFlash ដើម្បីផ្ទុកវីដេអូដែលមានកម្រិត 1080p។ ទោះជាយ៉ាងនេះក្ដី ជាមួយនឹងវីដេអូដែលត្រូវបានថតក្នុងកម្រិត 4K អ្នកប្រើប្រាស់ត្រូវ ការផ្ទុកនៅខាងក្រៅម៉ាស៊ីន។ដូចទៅនឹង EOS-1D C ម៉ាស៊ីន C500 ត្រូវបាន Canon សំដៅលើអតិថិជនជាផលិតករ ភាពយន្ដ។តាមគម្រោង C500 នឹងបង្ហាញខ្លួនក្នុងទីផ្សារនៅចុងឆ្នាំនេះ រីឯតម្លៃរបស់វាមិនទាន់ត្រូវ បានគេប្រកាសអោយដឹងនៅឡើយ។ ប៉ុន្ដែក្រុមអ្នក “ប្រមាញ់”ព័ត៌មានជឿថា តម្លៃរបស់ C500 នឹងមិនក្រោម ៣២.០០០ដុល្លារអាមេរិកនោះទេ៕ Comments () |
វីធីដោះស្រាយ ទូរសព័្ទដៃចូលទឹក |
Wednesday, 18 April 2012 01:56 | |
ទូរស័ព្ទដៃនៅពេលត្រូវទឹកគួរ ប្រញាប់ ប្រញាល់លើកយកមកវិញ ហើយ គួរធ្វើការដោះស្រាយដូចខាង ក្រោមៈ ត្រូវចាប់ដោះឧបករណ៍ទូរស័ព្ទដៃ ចេញពីគ្នាដោយយកថ្មនិងស៊ីមកាត ចេញពីតួទូរស័ព្ទ។ កុំប្រញាប់បិទគ្រឿងម៉ាស៊ីនព្រោះនឹងធ្វើឱ្យប៉ះពាល់ចរន្តធ្វើការរបស់គ្រឿងម៉ាស៊ីន។ ត្រូវគ្រលាស់ទឹកចេញឱ្យខ្លាំងៗដើម្បីឱ្យទឹកចេញពីគ្រឿងម៉ាស៊ីន។បន្ទាប់ពីនោះអាចប្រើកង្ហារបក់ ឱ្យស្ងួត។ទោះបីយ៉ាងណាមិនត្រូវយកទៅហាលថ្ងៃឡើយពីព្រោះថាពន្លឺថ្ងៃក្តៅខ្លាំងអាចបង្កប៉ះពាល់ ដល់គ្រឿងម៉ាស៊ីន។ នៅពេលស្ងួតហើយនាំយកទៅកប់ក្នុងធុងអង្ករឱ្យបានប្រហែល១ទៅ២ថ្ងៃ។ បន្ទាប់ពីនោះនាំយកថ្មនិងស៊ីមកាតមកសាកល្បងដាក់មើលហើយសង្កត់ត្រង់កន្លែងបើកទូរស័ព្ទ ឡើងវិញ។បើបើកហើយគ្រឿងម៉ាស៊ីនដំណើរការដូចធម្មតាមិនមានអ្វីរអាក់រអួលចាត់ទុកថាអ្នក សំណាងល្អហើយ៕ Comments () |
China Telecomនិង Nokia ប្រកាសចេញលក់ទូរស័ព្ទCDMAWindows Phone ដំបូងបង្អស់នៅប្រទេសចិន |
Written by ភ្នំពេញដេលីញូវ | |
Thursday, 29 March 2012 01:46 | |
ក្រុងប៉េកាំង ប្រទេសចិន ២៨ មីនា ២០១២ ៖ ថ្ងៃនេះក្រុមហ៊ុន China Telecom រួម សហការជាមួយ ក្រុមហ៊ុន Nokia បាន ប្រកាសចេញលក់ផលិតផលCDMA Windows Phone ដំបូងបង្អស់របស់ Nokia ស្ថិតក្នុងត្រកូលLumia គឺស្មាតហ្វូនNokia 800Cនៅក្នុងប្រទេសចិន ដែលមានទីផ្សារស្មាតហ្វូនធំជាងគេបង្អស់នៅក្នុងពិភពលោក។ ក្នុងឱកាសខាងលើ លោក Stephen Elopនាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ យើងមានសេចក្តីសោមនស្សរីករាយនឹងការផ្តល់ជូនស្មាតហ្វូនត្រកូល Lumiaរបស់ Nokia ទៅក្នុងទីផ្សារនៃប្រទេសចិន។ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ China Telecom យើងបានផលិត Nokia 800C យ៉ាងសំរិតសំរាំងបំផុត ដើម្បីតំរូវទៅតាមសេចក្តីប្រាថ្នារបស់ប្រជាជនចិនក្នុងការប្រើប្រាស់ទូរស័ព្ទ។ ចំណែកលោក Wang Xiaochuនាយកក្រុមហ៊ុន China Telecom បានថ្លែងអំណរសាទរចំពោះស្មាតហ្វូន Nokia ក្នុងត្រកូល Lumiaថា ៖ ការប្រកាសចេញលក់ទូរស័ព្ទ CDMA Windows Phone លើកទីមួយដ៏គគ្រឹកគគ្រែងនៅក្នុងប្រទេសចិននេះ ស្តែងឲ្យឃើញអំពីសុទិដ្ឋិនិយម និងភាពរំភើបរីករាយរបស់ យើងទៅលើអនាគតនៃ Windows Phone និង Nokia Lumiaនៅក្នុងប្រទេសចិន។ ស្មាតហ្វូន Nokia 800C នឹងមានដាក់លក់នៅក្នុងខែមេសាខាងមុខនេះនៅតាមបណ្តាហាង TianyFlyYoungនិងហាងលក់គ្រឿងអេឡិចត្រូនិកចិនមានជាអាទិ៍ដូចជា Suning, Gome, Funtalk, D.Phone,CentreYou, ទីកន្លែងលក់ប្រចាំតំបន់ និងហាងបញ្ជាទិញតាមអ៊ិនធឺណែតដូចជា189.cn និងhicdma.com។ល។ គួរបញ្ជាក់ផងដែរថា កិច្ចសហការរវាង China Telcomនិង Nokia មិនមែនមានត្រឹមតែស្មាតហ្វូន Nokia 800C តែមួយម៉ូដែលប៉ុណ្ណោះទេ គឺនឹងមាន Nokia Lumia 610 នៅក្នុងត្រីមាស់ទីពីរនៃឆ្នាំ២០១២ថែមទៀត។ ដោយមានដំណើរត្រូវគ្នានឹងប្រព័ន្ធ CDMA ស្មាតហ្វូន Nokia Lumia 610 ត្រូវបាន ប្រសិទ្ធិនាមថា Nokia 600C ផលិតឡើងសំរាប់បំពេញសេចក្តីត្រូវការរបស់យុវវ័យចិន។ Comments () |
ម៉ាស៊ីនថតរូបប្រណិត របស់ក្រុមហ៊ុនឡីយកា |
Friday, 23 March 2012 03:05 | |
![]() ម៉ាស៊ីនថតរូប Camera M9-P នេះ ផលិត តែចំនួន៥០គ្រឿងទេ នឹងចេញលក់នៅឆ្នាំក្រោយ។ ជាម៉ាស៊ីនថតរូបទំនើបមានតំលៃខ្ពស់ ជាងម៉ាស៊ីនថតធម្មតា ពី២ទៅ៤ដង។ មានរេសូលុយសិន18 megapixelមានអេក្រង់ LCD។ក្រុមហ៊ុន Leica ជាក្រុមហ៊ុនរបស់អាល្លឺម៉ង់ជំនាញ ផលិតម៉ាស៊ីនថតមានគុណភាពខ្ពស់។ តំលៃរបស់វាប្រហែលជា២០០០០ដុល្លមួយគ្រឿង។ |
Sunday, March 25, 2012
bec©kviC¢a éf¶TI01¼03¼12 |
|
Thursday, March 22, 2012
Samsung Galaxy SII លក់អស់ជាង២០លានគ្រឿង
ថ្ងៃទី 16 ខែមីនា ឆ្នាំ2012, ម៉ោង 04:44
![](http://akt-media.com/images/P/12031642.jpg)
Samsung Galaxy SII ជាទូរស័ព្ទស្មាតហ្វូនដែលពិភពលោកបានទទួលស្គាល់ថាស្តើង មានល្បឿនលឿននិងអេក្រង់ភ្លឺច្បាស់នោះឥឡូវនេះបានបំបែកឯទត គ្គកម្មថ្មីមួយទៀតរបស់ខ្លួនគឺបានលក់ដាច់អស់ចំនួន២០ លានគ្រឿងតែក្នុងរយះពេល១០ខែប៉ុណ្ណោះក្រោយពីបានសម្ពោធចេញល ក់កាលពីខែមេសា ឆ្នាំ២០១១កន្លងទៅ។
សិល្បះខាងផ្នែកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Samsung Galaxy SIIនៅតែបន្តធ្វើឲ្យអ្នកប្រើប្រាស់រំភើបចិត្តចំពោះស មិទ្ធផលដ៏ល្អឥតខ្ចោះដែលទទួលបានពីភាពសកម្ម ស្រួលប្រើនិងអេក្រង់ធំដែលមានទំហំ៤.៣អីុញបំពាក់ដោយ Super AMOLED Plus និង CPU dual core.
លើសពីនេះទៅទៀតអ្វីដែលធ្វើឲ្យរាល់ស្រឡាយផលិតផល Samsung ស្មាតហ្វូនទាំងអស់កាន់តែទទួលបាននូវការពេញនិយមទូទាំងពិភពលោកនោះគឺ លោកអ្នកអាចទាញយក (download) apps ជាទីពេញនិយមរបស់ពិភពលោកមួយចំនួនពី Samsung ស្មាតហ្វូន Android ដែលមានដូចជា K-Pop, Cash Management, Wiki Encyclopedia, ChatOn, Angry Birds and Fishing Master ពីmarket ដោយឥតគិតថ្លៃ។
សូមក្លាយជាម្ជាស់ Samsung Galaxy S2 ឥឡូវនេះដើម្បីទទួលយកភាពរីករាយដែលមានវិសាលភាពគ្មានដែនកំណត់ពី apps ទាំអស់ខាងលើ ៕
កូរ៉េ បង្កើតកម្មវិធីទូរស័ព្ទពិនិត្យជំងឺ
ថ្ងៃទី 21 ខែមីនា ឆ្នាំ2012, ម៉ោង 02:43 PM អង្គរធំ
![](http://akt-media.com/images/P/12032151.jpg)
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រទេសកូរ៉េ (Korea Advance Institute of Science and Technology) បានអភិវឌ្ឍបច្ចេកវិទ្យា ទូរស័ព្ទចល័តថ្មីមួយ ដែលពួកគេជឿជាក់ថា អាចធ្វើរោគ- វិនិច្ឆយ្ឆ័នៅលើខ្លួនមនុស្សបាន។
លោកសាស្ត្រាចារ្យផាក យុន ឃ្យូ បាននិយាយថា ក្រុមស្រាវជ្រាវរបស់លោក នឹងធ្វើឱ្យទូរស័ព្ទប្រភេទថាច់- ស្គ្រីន (Touch Screen) អាចធ្វើរោគវិនិច្ឆ័យ ដូចជា ជំងឺ- មហារីក និងទឹកនោមផ្អែម បាន ដោយគ្រាន់តែបន្តក់ឈាម ឬទឹកមាត់ លើអេក្រង់ទូរស័ព្ទ ប៉ុណ្ណោះ ហើយលទ្ធផល គឺ ច្បាស់ស្ទើរតែ ១០០% និងមានប្រសិទ្ធភាពដូចការប្រើ- ឧបករណ៍វេជ្ជសាស្ត្រដែរ។
ទោះបីយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវវ៉ុន ប៊ីយ៉ុង យុន បាននិយាយថា វាទាមទារឱ្យមានការសិក្សាបន្ថែមទៀត មុនយក បច្ចេកវិទ្យានេះមកប្រើប្រាស់ ដោយលោកបានលើកឡើងថា “ពេលនេះ ពួកយើងបានឈានដល់កម្រិតដែលអាចរកឃើញជីវម៉ូលេគុល ជាក់លាក់ គ្រាន់តែមិនអាចបង្ហាញថា ជីវម៉ូលេគុល នោះ ជាប្រភេទជំងឺអ្វីនៅឡើយ។ ទោះបី- យ៉ាងណា ពួកយើងកំពុងបង្កើតហ៊្វីលមួយ ស្រោបលើទូរស័ព្ទ ដែលធ្វើឱ្យយើងដឹងថា ជីវម៉ូលេគុលទាំងនោះ ជាប្រភេទជំងឺអ្វី បាន”។
បើបច្ចេកវិទ្យានេះ ទទួលបានជោគ- ជ័យ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា វានឹង ជួយកាត់បន្ថយការចំណាយពេលវេលា និង សន្សំសំចៃថវិកា ក្នុងការថែទាំសុខភាព បាន យ៉ាងច្រើន៕
Samsung កំពុងវាយលុកទីផ្សារ Smartphone ជាមួយApple
ថ្ងៃទី 31 ខែតុលា ឆ្នាំ2011, ម៉ោង 10:03 AM ប្រែសម្រួលៈ ចំរើន
![](http://akt-media.com/images/G/11103102.jpg)
ទូរស័ព្ទដៃប្រភេទស្មាតហ្វូន(Smartphone) របស់ក្រុមហ៊ុន Samsung (សាំស៊ុង) បានកំពុងវាយលុកទីផ្សារជាមួយទូរស័ព្ទដៃរបស់ក្រុមហ៊ុនAp ple ដែលបានក្លាយជាផលិតផលទូរស័ព្ទដៃមួយ ដែលលក់ដាច់ខ្លាំងបំផុត ក្នុងពិភពលោក ពីខែ កក្កដា ខែកញ្ញា នាឆ្នាំនេះ។
ផ្អែកតាមការស្រាវជ្រាវលើកវិភាគយុទ្ធសាស្ត្រទៅផ្សារ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃSamsung លក់ទូរស័ព្ទបាន២៧,៨លានគ្រឿង ក្នុងពេល៣ខែនេះ នឹងក្រុមហ៊ុនទូរស័ព្ទដៃApple លក់ទូរស័ព្ទបានត្រឹម១៧,១លានគ្រឿង ខណៈដែលក្រុមហ៊ុនNokia លក់ទូរស័ព្ទបានត្រឹម ១៦,៨លានគ្រឿង។
របាយការណ៍នេះ ត្រូវបានលាតត្រដាងឡើង បន្ទាប់ពីអត្រាលក់ នៅត្រីមាសទី៣ ក្រុមហ៊ុនSamsung បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបាត់បង់ផលចំណេញ២៣% ខណៈដែលក្រុមហ៊ុនរបស់ខ្លួនកំពុងប្រជែងទីផ្សារជាមួយផ លិតផលទូរស័ព្ទដៃផ្សេងៗ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លើទីផ្សារទូរស័ព្ទដៃទូទៅ ក្រុមហ៊ុនទូរស័ព្ទ ដែលលក់ដាច់នាំមុខគឺ ក្រុមហ៊ុនNokia ២៧,៣% លំដាប់បន្ទាប់គឺSamsung ២២,៦% និងLG លក់ដាច់៥,៤% នៃទីផ្សារពិភពលោក។ ខណៈដែលក្រុមហ៊ុនZTE របស់ចិន បានជំរុញApple ឲ្យឈានទៅលំដាប់ទី៥ ដោយលក់ដាច់៤,៧% ស្របពេលដែលiPhone 4S កំពុងវាយលុកទីផ្សារ៕
Tuesday, March 20, 2012
ក្រុមហ៊ុនណូគៀផលិតថែប្លីតTablet ប្រើប្រព័ន្ឋវីនដូវ ៨ Window 8
Tuesday, 13 March 2012 09:18 | |
ក្រុមហ៊ុនណូគៀបានរៀបចំផលិត ថែប្លីតដែលមានអេក្រង់ទំហំ១០អ៊ីង ដោយប្រើឈីប អេស៤Qualcomm ឬហៅឈ្មោះថា Kraitដែលមាន គំរោងលក់នៅខែ9ឆ្នាំនេះ។កាសែត បរទេសបានផ្សាយថា ក្រុមហ៊ុន Campel Electronics ចិនតៃវ៉ាន់នឹងផលិតថែប្លីតណូគៀជាលើកដំបូងចំនួន ប្រមាណ ២០០០០០គ្រឿង។ឈីប អេស៤នេះមានសម្ថតភាពប្រហាក់ប្រហែល សាំមសុង អេស២ ឬម៉ុតូរ៉ូឡា Android 4 ឬអាយហ្វូន៤ អេស។ Tablet នេះប្រើប្រព័ន្ឋប្រតិបត្តការ Window 8 របស់ម៉ៃក្រូសូហ្វ។ក្រុមហ៊ុនទាំងពីរនេះបានសហការ ដើម្បីប្រជែងជាមួយអែបភល នឹងក្រុមហ៊ុនដែលប្រើប្រព័ន្ឋប្រតិបត្តការAndroid. ![]() |
Samsung Galaxy S III
Tuesday, 20 March 2012 03:18 | |
ស្មាតហ្វូនដែលត្រូវបានគេទន្ទឹង រង់ចាំបំផុតរបស់ Samsung ប្រើ ប្រាស់អេក្រង់ធំ ៤,៨អ៊ិង Full HD តាម គម្រោង ទូរស័ព្ទម៉ូដែលនេះនឹងបង្ហាញ ខ្លួននៅក្នុងព្រឹតិការណ៍មួយនៅប្រទេស អង់គ្លេសនាថ្ងៃទី ២២ ឧសភាខាងមុខ។ Galaxy S III ប្រតិបតិ្ដដោយប្រព័ន្ធ Android អ៊ិនធើរហ្វេស TouchWiz ជាមួយនឹងឡូហ្គូតូចប៉ុន្ដែលំអិត ព័ត៌មានទាំង នេះបានបង្ហាញថា ផលិតផលនេះមានកម្រិតរីសូលូសឹនខ្ពស់ជាងសេរីមុន ។ Galaxy S III មានរូបរាងយ៉ាងស្ដើង នៅខាងក្រោមអេក្រង់ធំគឺជាប៊ូតុង Home និងនៅសងខាង គឺប៊ូតុងបិទ បើក និងថតរូប។ មុននេះ Galaxy S III ត្រូវបានគេដឹងថាសម្បកខាងខ្នងធ្វើឡើងពីសេរ៉ាមិចពិសេស។ ម៉ាស៊ីន នេះប្រើប្រាស់ អេក្រង់ ៤,៨អ៊ិង កម្រិតរីសូលូសឹន Full HD ជួយអោយការអាន ទស្សនាវីដេអូ និងលេងហ្គេមបានល្អ។ ម៉ាស៊ីនក៏មានកាមេរ៉ាខាងក្រោយ ៨ម៉េហ្គាភិសេល និងកាមេរ៉ាខាងមុខ ២ ម៉េហ្គាភិសេល ផងដែរ៕ ![]() |
មួយថ្ងៃដំបូងលក់អាយភែតថ្មី បាន៣លានគ្រឿង
Sunday, March 11, 2012
ទូរស័ព្ទ Nokia 808 PureViewមានកាមេរា 41 ចុច
ទូរស័ព្ទអាយហ្វូន អេស ស្រោបមាសនឹងដាំពេជ្រ
Thursday, March 8, 2012
ឧបករណ៍ជួយឲ្យiPhone4Sថតរូបអាជីព
Thursday, March 1, 2012
អង់គេ្លសប្រកាសប្រើប្រព័ន្ធ 4G នៅឆ្នាំ២០១៣
![](http://akt-media.com/images/stories/201104/a26.jpg)
បច្ចុប្បន្នដល់ទៅ ១៦ ដង បន្ទាប់ពីផ្នែកទូរគមនាគមន៍របស់អង់គ្លេស Ofcom ( អហ្វ ខម ) បានបង្ហាញគម្រោងសេវាគ្របដណ្ដប់ 4G ដល់ក្រុមហ៊ុនទូរស័ព្ទដៃទាំងឡាយធ្វើការដេញថ្លៃថ្មីៗ នេះ។
សម្រាប់ប្រព័ន្ធ 4G នេះវាមានល្បឿនពី ៤ - ៨ មេហ្កាប៊ីតស៍ ក្នុងមួយវិនាទី ( Mbps ) ធៀបនឹងប្រព័ន្ធ 3Gមុន ដែលមានល្បឿនពី ០.៥ -២ Mbps ប៉ុណ្ណោះនោះដែលធ្វើឲ្យការ ប្រើបា្រស់សេវាអ៊ីនធើរណេត មិនថាជា អ៊ីម៉ែល, ឃ្លីបវីដេអូ, សេវាជជែកកម្សាន្ន, GPS និងផ្នែកទំនាក់ទំនងសង្គម ( Facebook, Twitter, hi 5…) មានល្បឿនជាងមុន ។
ក្រុមហ៊ុនចំនួន ៤ ត្រូវគេប៉ាន់ស្មានថា នឹងដេញថ្លៃទិញសិទ្ធិប្រព័ន្ធ 4G នេះដើម្បីបម្រើសេវាទំនើបនេះ ជូនប្រជាពលរដ្ឋអង់គ្លេស នាឆ្នាំ២០១៣ ខាងមុខនេះ ប៉ុន្តែសម្រាប់តំបង់ដាច់ស្រយាល ត្រូវរង់ចាំរហូតដល់ឆ្នាំ២០១៧ ទម្រាំសេវា 4G អាចគ្របដណ្ដប់៩៥% ទូទាំងប្រទេស ។
យោងតាមនាយកប្រតិបត្តិរបស់ Ofcom, លោកអេដ រីធាដស៍ (Ed Richards) មានប្រសាសន៍ថា “ការដេញថ្លៃនេះ មិនត្រឹមតែមានប្រយោជន៍ចំពោះទីផ្សារទូរគមនាគមន៍របស់អង់គ្លេសនាពេលអនាគត ប៉ុន្តែវាជាសញ្ញាដ៏សំខាន់ចំពោះសេដ្ឋកិច្ចផងដែរ ” ។
ទោះបីប្រទេសអង់គ្លេសមានប្រព័ន្ធ 4G ក្រោយប្រទេស អាមេរិក និងជប៉ុន ដែលកំពុងប្រើ 4G ប៉ុន្តែអ្ នកតំណាងក្រុមហ៊ុនបានឲ្យដឹងថា ដំណើរការរបស់វា គឺមានភាពខុសពីគ្នា ៕
![](http://akt-media.com/images/stories/201104/a26.jpg)
បច្ចុប្បន្នដល់ទៅ ១៦ ដង បន្ទាប់ពីផ្នែកទូរគមនាគមន៍របស់អង់គ្លេស Ofcom ( អហ្វ ខម ) បានបង្ហាញគម្រោងសេវាគ្របដណ្ដប់ 4G ដល់ក្រុមហ៊ុនទូរស័ព្ទដៃទាំងឡាយធ្វើការដេញថ្លៃថ្មីៗ នេះ។
សម្រាប់ប្រព័ន្ធ 4G នេះវាមានល្បឿនពី ៤ - ៨ មេហ្កាប៊ីតស៍ ក្នុងមួយវិនាទី ( Mbps ) ធៀបនឹងប្រព័ន្ធ 3Gមុន ដែលមានល្បឿនពី ០.៥ -២ Mbps ប៉ុណ្ណោះនោះដែលធ្វើឲ្យការ ប្រើបា្រស់សេវាអ៊ីនធើរណេត មិនថាជា អ៊ីម៉ែល, ឃ្លីបវីដេអូ, សេវាជជែកកម្សាន្ន, GPS និងផ្នែកទំនាក់ទំនងសង្គម ( Facebook, Twitter, hi 5…) មានល្បឿនជាងមុន ។
ក្រុមហ៊ុនចំនួន ៤ ត្រូវគេប៉ាន់ស្មានថា នឹងដេញថ្លៃទិញសិទ្ធិប្រព័ន្ធ 4G នេះដើម្បីបម្រើសេវាទំនើបនេះ ជូនប្រជាពលរដ្ឋអង់គ្លេស នាឆ្នាំ២០១៣ ខាងមុខនេះ ប៉ុន្តែសម្រាប់តំបង់ដាច់ស្រយាល ត្រូវរង់ចាំរហូតដល់ឆ្នាំ២០១៧ ទម្រាំសេវា 4G អាចគ្របដណ្ដប់៩៥% ទូទាំងប្រទេស ។
យោងតាមនាយកប្រតិបត្តិរបស់ Ofcom, លោកអេដ រីធាដស៍ (Ed Richards) មានប្រសាសន៍ថា “ការដេញថ្លៃនេះ មិនត្រឹមតែមានប្រយោជន៍ចំពោះទីផ្សារទូរគមនាគមន៍របស់អង់គ្លេសនាពេលអនាគត ប៉ុន្តែវាជាសញ្ញាដ៏សំខាន់ចំពោះសេដ្ឋកិច្ចផងដែរ ” ។
ទោះបីប្រទេសអង់គ្លេសមានប្រព័ន្ធ 4G ក្រោយប្រទេស អាមេរិក និងជប៉ុន ដែលកំពុងប្រើ 4G ប៉ុន្តែអ្ នកតំណាងក្រុមហ៊ុនបានឲ្យដឹងថា ដំណើរការរបស់វា គឺមានភាពខុសពីគ្នា ៕
Samsung កំពុងវាយលុកទីផ្សារ Smartphone ជាមួយApple
![](http://akt-media.com/images/G/11103102.jpg)
ផ្អែកតាមការស្រាវជ្រាវលើកវិភាគយុទ្ធសាស្ត្រទៅផ្សារ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃSamsung លក់ទូរស័ព្ទបាន២៧,៨លានគ្រឿង ក្នុងពេល៣ខែនេះ នឹងក្រុមហ៊ុនទូរស័ព្ទដៃApple លក់ទូរស័ព្ទបានត្រឹម១៧,១លានគ្រឿង ខណៈដែលក្រុមហ៊ុនNokia លក់ទូរស័ព្ទបានត្រឹម ១៦,៨លានគ្រឿង។
របាយការណ៍នេះ ត្រូវបានលាតត្រដាងឡើង បន្ទាប់ពីអត្រាលក់ នៅត្រីមាសទី៣ ក្រុមហ៊ុនSamsung បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបាត់បង់ផលចំណេញ២៣% ខណៈដែលក្រុមហ៊ុនរបស់ខ្លួនកំពុងប្រជែងទីផ្សារជាមួយផ លិតផលទូរស័ព្ទដៃផ្សេងៗ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លើទីផ្សារទូរស័ព្ទដៃទូទៅ ក្រុមហ៊ុនទូរស័ព្ទ ដែលលក់ដាច់នាំមុខគឺ ក្រុមហ៊ុនNokia ២៧,៣% លំដាប់បន្ទាប់គឺSamsung ២២,៦% និងLG លក់ដាច់៥,៤% នៃទីផ្សារពិភពលោក។ ខណៈដែលក្រុមហ៊ុនZTE របស់ចិន បានជំរុញApple ឲ្យឈានទៅលំដាប់ទី៥ ដោយលក់ដាច់៤,៧% ស្របពេលដែលiPhone 4S កំពុងវាយលុកទីផ្សារ៕
iPhone 4S លក់ដាច់មួយលានគ្រឿង ក្នុងរយៈពេល២៤ម៉ោង
![](http://akt-media.com/images/F/111013080.jpg)
(Christian Post): ថ្មីៗនេះ ក្រុមហ៊ុន Apple បានឲ្យដឹងថា ផលិតទូរស័ព្ទដៃម៉ាក iPhone 4s ស៊េរីថ្មី ដែលទើបតែផលិតចេញនូ ដែលបានរចនាម៉ូនារាងតូចស្តើង នឹងទំនើបជាងមុន បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទនេះ លក់ដាច់រហ័សជាងiPhone 4 ធម្មតា ដល់ទៅ១លានគ្រឿង ក្នុងរយៈពេលត្រឹម ២៤ម៉ោង ។
iPhone 4S ជាផលិតផលរបស់ក្រុមហ៊ុន ដែលលក់ដាច់ជាងគេក្នុងប្រវត្តិសាស្រ្ត ដោយលក់ដាច់ជាង iPad, iPhone ស៊េរីមុន ។ អតិថិជនដែលនិយមប្រើបច្ចេកវិទ្យាថ្មីរបស់ទូរស័ព្ទ iPhone ព្រោះវាមានលក្ខណៈទំនើបជាងមុន ។
តាមការទស្សន៍ទាយរបស់ក្រុមហ៊ុន បានរំពឹងទុកថា ទូរស័ព្ទ iPhone 4S នឹងលក់ដាច់ ១០០លានគ្រឿង នៅឆ្នាំក្រោយ ៕
![](http://akt-media.com/images/F/11101313.jpg)
ជីវិតចុងក្រោយ របស់ស្ថាបនិកទូរស័ព្ទដៃ iPhone ស្ទីវ ចបស៍
![](http://akt-media.com/images/e/11101064.jpg)
លោកស្ទីវ ចបស៍ មានឈ្មោះពេញថា ស្ទីវ ផូល ចបស៍ (Steve Paul Jobs) កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
កាលពីវ័យកុមារ លោកត្រូវបានទទួលចិញ្ចឹម ដោយក្រុមគ្រួសារអាមេរិក ដើមកំណើតអាមេនី គឺលោកប៉ូល ចបស៍ (Paul Jobs) និងអ្នកស្រីខ្លារ៉ា (Clara) ព្រោះឪពុកម្តាយបង្កើតរបស់លោក គឺជាជនមូស្លីម ដែលធ្វើអន្តោប្រវេសន៍ពីប្រទេសស៊ីរី។
ចបស៍ បានចូលរៀននៅអនុវិទ្យាល័យ ឃូភើរទីណូ (Cupertino Junior High) និងវិទ្យាល័យហូមស្ទីដ (Homestead High School) ក្នុងទីក្រុងឃូភើរទីណូ រដ្ឋកាលីហ្វ័រញ៉ា។ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នាឆ្នាំ១៩៧២ ចបស៍ បានបន្តចូលរៀននៅមហាវិទ្យាល័យរីដ (Reed College) នៅទីក្រុងផតឡែនដ៍ (Portland) ប៉ុន្តែ គាត់បាន បោះបង់ចោល បន្ទាប់ពីរៀនបានត្រឹមតែមួយឆមាស ប៉ុណ្ណោះ។
ក្រោយមក នៅឆ្នាំ១៩៧៤ ចបស៍ បានត្រឡប់ ទៅរដ្ឋកាលីហ្វ័រញ៉ាវិញ និងបានចាប់អាជីពជាជាងជួសជុល នៅក្រុមហ៊ុនអាតារី (Atari) ដែលជាក្រុមហ៊ុនល្បីឈ្មោះខាងផ្នែកវីដេអូហ្គេម ក្នុងបំណងសន្សំប្រាក់ ដើម្បីធ្វើដំណើរទៅឥណ្ឌា និងស្វែងយល់ពីជំនឿសាសនា។ ពេលមកដល់ឥណ្ឌា លោកបានទទួលការជំរុញផ្នែកទឹកចិត្ត ពីសំណាក់ព្រះគ្រូនីម ការ៉ូលី បាបា (Neem Karoli Baba)។ ហើយលោកបានងាកមកកាន់ព្រះពុទ្ធសាសនា កោរសក់ និងស្លៀកពាក់តាមប្រពៃណីរបស់ឥណ្ឌា។ នៅទីនោះ លោកបានទទួលនូវផ្នត់គំនិតថ្មីមួយទៀតនៃជីវិត ដែលលោកមិនធ្លាប់បានទទួល។
នៅឆ្នាំ១៩៧៦ ស្ទីវ ចបស៍, ស្ទីវ វ៉ូសនីក (Steve Wozniak) និងរ៉ូណាល់ដ៍ វ៉េន (Ronald Wayne) បានរួមគ្នាបង្កើតក្រុមហ៊ុន Apple ដែលកាលនោះ លោកចបស៍ ទើបតែមានវ័យ ២១ឆ្នាំ តែប៉ុណ្ណោះ។ លោកព្យាយាមទាក់ទាញអ្នកគ្រប់គ្រង ឬនាយកប្រតិបត្តិក្រុមហ៊ុននានា ឱ្យមកធ្វើការរួមជាមួយលោក ដើម្បីពង្រីកក្រុមហ៊ុន។ ជាក់ស្តែង ក្នុងឆ្នាំ ១៩៧៨ លោកម៉ៃខ៍ ស្កុតត៍ (Mike Scott) មកពីក្រុមហ៊ុន National Semiconductor បានក្លាយ ជានាយកប្រតិបត្តិក្រុមហ៊ុន Apple។ ដោយឡែក ឆ្នាំ១៩៨៣ ចបស៍ បានទាក់ទាញចន ស្គុលលីយ៍ (John Sculley) ពីក្រុមហ៊ុន Pepsi-Cola ផងដែរ។
![](http://akt-media.com/images/e/11101065.jpg)
នៅឆ្នាំបន្ទាប់នោះ Apple បានចេញទូរទស្សន៍ Super Bowl (ស៊ុបពើរ បូល)។ ប៉ុន្តែ នៅខែមករា ឆ្នាំ១៩៨៤ ចបស៍ បានបង្ហាញគម្រោង Macintosh ដែលគម្រោងនោះ បានទទួលការអនុម័តដោយសាទរ។ ប៉ុន្តែ នៅចុងឆ្នាំ១៩៨៤ ទំនាក់ទំនងរវាងចបស៍ នឹងស្គុលលីយ៍ មានភាពល្អក់កករនឹងគ្នា ហើយនៅខែឧសភា ឆ្នាំ១៩៨៥ ចបស៍ ត្រូវបានកាត់បន្ទុកការងារ ជាប្រធានផ្នែកសាខា Macintosh។ នាឆ្នាំដដែលនោះ ក្រោយពីបរាជ័យក្នុងការប្រជែងអំណាច ក្នុងគណៈកម្មការនាយករបស់ Apple ចបស៍ បានលាលែងពីមុខតំណែងក្នុងក្រុមហ៊ុន និងបានបង្កើតក្រុមហ៊ុន NeXT ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍យន្តការកុំព្យូទ័រ។ ប៉ុន្តែ នៅឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុន NeXT និងឱ្យលោកកាន់តំណែងជានាយកប្រតិបត្តិ នៅឆ្នាំ១៩៩៧។
នៅ ពាក់កណ្តាលឆ្នាំ២០០៤ លោកចបស៍ បានធ្វើការប្រកាសប្រាប់បុគ្គលិកក្រុមហ៊ុន Apple ថា លោកមានជំងឺសាច់ដុះ ដែលអាចបង្កជាជំងឺមហារីក នៅក្នុងលំពែង។ ទោះបីជាអត្រានៃការជាសះស្បើយតិចតួចក៏ដោយ ក៏ចបស៍បានសម្រេចចិត្តធ្វើការវះកាត់ នៅខែកក្កដា ឆ្នាំ២០០៤ ដោយអះអាងថា ការវះកាត់ទទួលបានជោគជ័យទាំងស្រុង។
រហូតដល់ខែមេ សា ឆ្នាំ២០០៩ លោកចបស៍ បានធ្វើការវះកាត់ប្តូរថ្លើម ប្រកបដោយជោគជ័យ និងបានប្រគល់កិច្ចការដឹកនាំក្រុមហ៊ុនឱ្យសហការី ដឹកនាំជំនួស។ ក្រោយមក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោកបានលាលែងចេញពីតំណែង ជានាយកប្រតិបត្តិក្រុមហ៊ុន Apple។
រហូ តមកដល់ថ្ងៃទី០៥ ខែតុលា ១ថ្ងៃក្រោយពី iPhone 4S បង្ហាញមុខនៅលើទីផ្សារ ក្រុមគ្រួសាររបស់លោកចបស៍ បានប្រកាសថា លោកបានបាត់បង់ជីវិតទៅហើយ។
មរណភាពរប ស់លោកចបស៍ បានធ្វើឱ្យមហាជនទូទាំងពិភពលោក រួមទាំងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ខ៍ អូបាម៉ា (Barack Obama), មហាសេដ្ឋីអាមេរិក លោកប៊ីល ហ្គេត (Bill Gates) និងឥស្សរជនធំៗ បាន សម្តែងការសោកស្តាយយ៉ាងខ្លាំង។
ដោយ ឡែក ជីវិតឯកជន លោកចបស៍ បានរៀបការជាមួយនឹងនាងឡូរ៉េន ផូវ៉េលល៍ (Laurene Powell) នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩១ និងមានកូន ៤នាក់ ក្នុងបន្ទុក ក្នុងនោះ កូនម្នាក់ គឺជាកូនរបស់អតីតមិត្តស្រីរបស់លោក។ រីឯទ្រព្យសម្បត្តិសរុបរបស់លោក បើតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា នៅឆ្នាំ២០១០ លោកមានទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន រហូតទៅ ៨,៣ពាន់លានដុល្លារ ធ្វើឱ្យលោកក្លាយជាជនអាមេរិក ដែលមានទ្រព្យសម្បត្តិមហាសាល លំដាប់ទី៤២៕
![](http://akt-media.com/images/e/11101066.jpg)
ព័ត៌មានទូរស័ព្ទដៃផ្សេងៗ...
កាន់តែប្រណីត កាន់តែទំនើំប និងសកម្មនោះគឺ Samsung Galaxy Tab 7.0 Plus
ថ្ងៃទី 01 ខែមីនា ឆ្នាំ2012,
![](http://akt-media.com/images/O/12030113.jpg)
ការរចនាដោយផ្ចិតផ្ចង់នៃសោភ័ណ្ឌភាពខាងក្រៅ និងអភិវឌ្ឍនភាពនៃបច្ចេកវិទ្យាខាងក្នុងបានធ្វើឱ្យអ្នក ប្រើប្រាស់អាចបំពេញការងារ និងការកម្សាន្តបានដោយគ្មានដែនកំណត់។ Samsung Galaxy Tab 7.0 Plusប្រត្តិបត្តិការដោយ CPU 1.2 GHz dual core អាចដំណើរការកម្មវិធី៧បានក្នុងពេលតែមួយ។ បំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Google Android Honeycomb និង Network HSPA+(HSDPA 21Mbps/HSUPA 5.76Mbps) ដែលអាចធ្វើឱ្យល្បឿនទាញយក (download) លឿនជាង គេរហូតដល់ទៅ 3 ដង។ លើសពីនេះទៀត ការបង្រួមចូលគ្នានៃច្រកតភ្ជាប់ប្រព័ន្ឋ WIFI ពីរបញ្ចូលតែមួយធ្វើឱ្យ Galaxy Tab 7.0 Plus មានសេវាអ៊ិធើណេតខ្លាំង ដែលមានលទ្ធភាពបញ្ជួនទិន្នន័យបានលឿនលើសគេរហូតដល់ទៅពីរដង។ អេក្រង់ទំហំ 7.0 អ៊ីញបំពាក់ដោយ WSVGA PLS រួមជាមួយ DivX និង Mullti codecអាចដំណើរការគ្រប់ប្រព័ន្ធប្រត្តិបត្តិការដោយគ្មានភាពរអាក់រអួល។
Social Hub, Reader Hub, Music Hubត្រូវបានតភ្ជាប់គ្នាដែលអតិថិជនអាចទាញយកបញ្ជីឈ្មោះ ប្រតិទិន សារជាអក្សរ បណ្តាញសង្គម មើលសៀវភៅ e-book, និងអានព័ត៌មានបានក្នុងពេលតែមួយ ដោយអាចស្តាប់ចម្រៀងរហូតដល់ទៅ់ ១៣ លានបទ។ លក្ខណពិសេសមួយទៀតរបស់ Galaxy Tab 7.0 Plus នោះគឺលោកអ្នកអាចហៅ និងទទួលទូរស័ព្ទ ដោយសម្លេង និងវីដេអូបាន។ លើសពីនេះទៅទៀតអតិថិជនអាចបង្កើតសណ្ឋានលើអេក្រង់ដោយ ខ្លួនឯងយ៉ាងងាយបំផុតតាមរយះ Live Panel។
រាល់ផលិតផល Samsung ទាំងអស់សុទ្ធសឹងតែទទួលបាននូវការពេញនិយយទូទាំងពិភពលោក តួយ៉ាងទូរស័ព្ទដៃSamsung Galaxy SII, ក្រោយពីបានសម្ពោធចេញលក់ទើបតែមានរយះពេល១០ខែប៉ុណ្ណោះ ម៉ូដែលនេះ លក់ដាច់អស់ចំនួន ២០ លានគ្រឿង។ យើងមានសុទិដ្ឋិនិយមថា Galaxy Tab 7.0 Plusនឹងទទួលបាននូវភាពពេញនិយមដូច Samsung Galaxy SII ដែរ ដូច្នេះសូមរួសរាន់ឡើងដើម្បី ក្លាយជាម្ជាស់ Galaxy Tab 7.0 Plus ឥឡូ វនេះព្រោះមានលក់នៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីទទួលយកនូវភាពសម្បូរបែបនៃបច្ចេកវិទ្យាទំនើបចុង ក្រោយរបស់ពិភពលោក ៕
![](http://akt-media.com/images/O/12030114.jpg)
ព័ត៌មានទូរស័ព្ទដៃផ្សេងៗ...
Tuesday, February 28, 2012
ម៉ាស៊ីនថតយីហោEOS-1D X តំលៃជាង៦៨០០ដុល្លា
Written by knewdaily | |
Tuesday, 21 February 2012 03:49 | |
ជាម៉ាស៊ីនថតសំរាប់អ្នកមានអាជីព ថតរូប។អាចថតវីដេអូ Full HD 1080p មានល្បឿនចាប់រូបលឿនគឺ១២ទៅ១៤ ហ្វែម ក្នុងមួយវិនាទី។ផ្នែកខាងក្រោយ មានអេក្រង់ទំហំ3,2 inchសំរាប់មើល ហើយកំរិត រេសូលុយសិន មានដល់1.040.000 pixel។ ម៉ាស៊ីននេះនឹងចេញលក់នៅខែ៣ឆ្នាំនេះ ក្នុងតំលៃ ៦៨០០ដុល្លាក្នុងមួយគ្រឿង។![]() ![]() |
អាយភែត៣មានកំរាស់ ក្រាស់ជាងអាយភែត២
Written by knewdaily | |
Wednesday, 22 February 2012 02:32 | |
តាមវីបសាយ MIC Gadget បាន ផ្សាយថា ម៉ាស៊ីនអោយភែត៣ មានរូបរាងដូចងាយភែត២តែវា មានកំរាស់ ក្រាស់ជាងអោយភែត២ប្រមាណ1,5 mm បើធៀបជាមួយអាយភែត២(8,8 mm)។ តាមវីបសាយដដែលនេះដែរ អាយភែត៣មាន 2.048 x 1.536 pixel,(ខ្ពស់ជាងអាយភែត២ចំនួន៤ដង)។ប៉ុន្តែ មេម៉ូរីនៅតែ១៦ដល់៦៤ GB ដដែល ហើយកាម៉េរ៉ាឡើងដល់8 megapixel។ វាប្រើឈីប A5Xនឹងថតវីដែអូ video Full HDនឹងចេញលក់នៅក្នុងខែ៣នេះ។ ![]() |
ទូរសព័្ទ HTC One X
|
Tuesday, 28 February 2012 03:10 | |
One X បានបង្ហាញខ្លួននៅ MWC 2012 កាលពីថ្ងៃទី ២៧កន្លងទៅ បន្ទាប់ពីមានលេចឮព័ត៌មានជាច្រើន ។ One X គឺជាស្មាតហ្វូនដំ quad core បូងដែលប្រើប្រាស់ ឈីប Nvidia Tegra 3 1,5GHz ។ ស្មាតហ្វូន នេះប្រើប្រាស់ RAM 1GB,អង់ចងចាំម៉ាស៊ីន 32GB ប៉ុន្ដែមិនមាន រន្ធដោតម៉េម៉ឺរីដើម្បី។ Android 4.0 Ice Cream Sandwich បានលេចមុខនៅ MWC 2012 ហើយ HTC One X ត្រូវបានគេដឹងថា ដំណើរការដោយ Android 4.0.5 ជាមួយនឹងអ៊ីនធើរហ្វេសHTC Sense 4.0 ។ HTC One X មានអេក្រង់ ៤,៧អ៊ិន្ឈ៍ HD និងកាមេរ៉ា ៨ម៉េហ្គាភិសេល ដែលអាចថតសកម្មភាពគុណភាព HD (1080p) ។ ![]() |