This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, May 10, 2012

ទូរសព្ទសាំសុង Samsung Galaxy S IIIបានចេញហើយ



Friday, 04 May 2012 01:59

Samsung Galaxy S III មានអេក្រង់ ប្រភេទ Super AMOLED HD មាន  ទំហំ 4,8 inch ។ប្រើប្រព័ន្ឋប្រតិបត្តការ Android 4.0ហើយ  មានឈីប  1,4 GHzនឹងចេញលក់នៅចុងខែនេះហើយ។
ឈីបរបស់វា គឺExynos 4212 Quad, មានល្បឿន  1,4 GHz លើ ARM Cortex នឹង RAM 1 GB។វាមានកំរាស់8,6 mmមានកាមេរ៉ា 8 megapixelថតវីកេអូ Full HD។កាមេរ៉ាខាងក្រោយ2 megapixel។ទូរសព្ទនេះមាន២ពណ៏គឺសនឹង ខៀវ។ទូរសព្ទ Galaxy S III មាន ៣ប្រភេទ 16, 32 នឹង64 GB. នឹងលក់ចេញនៅប្រទេស145ប្រទេសនឹង។
Comments ()
 
ស្ដង់ដា Wi-Fi ល្បឿន ១Gb/វិនាទី នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ
Written by ភ្នំពេញដេលីញូវ   
Friday, 20 April 2012 07:59
ការកំណត់នានាសម្រាប់ 802.11ac  មានល្បឿនលឿនជាងបីដង Wi-Fi  ស្ដង់ដា n និងមានជំនួយ
វីដេអូមិនមានខ្សែ ផ្ដល់រូបភាពច្បាស់ កំពុងត្រូវត្រួត ពិនិត្យឡើងវិញដើម្បីសម្រេចបង្ហាញខ្លួន នៅចុង
ឆ្នាំ ២០១២។
ប៉ុន្ដែ មិនដូចទៅនឹង 802.11n ដែលអាចប្រើប្រាស់រហូតដល់ 2,4 GHz ឬ 5 GHz ឧបករណ៍
802.11ac (Wi-Fi ជំនាន់ទី ៥) អាចធ្វើសកម្មភាពបានត្រឹមតែ 5 GHz ។ ដើម្បីកែលំអបញ្ហានេះ
ប្រព័ន្ធបញ្ជូន និងទទួលនឹងប្រើប្រាស់បច្ចេកវិទ្យា beam-forming បានន័យថា សញ្ញានឹងត្រូវ
បានបញ្ជូនទៅតាមបែបប្រព័ន្ធរង្វង់មូលដូចទៅនឹងគេទម្លាក់ដុំថ្មទៅលើផ្ទៃទឹក។
គុណសម្បតិដែលគួរអោយចាប់អារម្មណ៍របស់ស្ដង់ដាថ្មីនេះគឺជួយអោយអ្នកប្រើប្រាស់ចែក
រំលែកព័ត៌មានបានល្អជាងមុន។ ល្បឿនរបស់វានឹងលើស ១gigabit/វិនាទី គឺលឿនជាងស្ដង
ដា n ចំនួន ៣ដង។ ឧបករណ៍នេះមានកម្រិតគ្របដណ្ដប់ធំជាង និងមិនស៊ីភ្លើងច្រើនដូចមុន
ដូច្នេះនឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើឧបករណ៍ជាច្រើនចាប់ពីស្មាតហ្វូន
ដល់ទូរទស្សន៍។ ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅលើទីផ្សារក៏នឹងធ្វើអោយផលិតករនានារឹតតែ
ត្រូវប្រញាប់ប្រញាល់បញ្ចូលបច្ចេកវិទ្យាថ្មីនេះទៅក្នុងផលិតផលរបស់ពួកគេ។

Wi-Fi ជំនាន់ទី ៥ នឹងនាំមកនូវកម្លាំងបញ្ជូន និងទទួលគ្មានខ្សែបែបថ្មិរបស់ឧបករណ៍អេឡិចត្រនិច។
ក្រុមហ៊ុនស្រាវជ្រាវ NPD In-Stat ទទួលស្គាល់ថា ៖ “802.11ac ក្នុងប្រព័ន្ធបកស្រាយសញ្ញា
ទូរទស្សន៍ខ្សែកាប ឬផ្កាយរណបអាចបញ្ជូនវីដេអូមិនមានខ្សែទៅកាន់ទូរទស្សន៍ផ្សេងៗក្នុង
តំបន់មានរលកសញ្ញាដែលវាគ្របដណ្ដប់ ឬថាស្មាតហ្វូននឹងមានលទ្ធភាពបញ្ជូនវីដេអូ
ដោយមិនប្រើខ្សែទៅកាន់ទូរទស្សន៍”។
តាមគម្រោង ស្ដងដានេះនឹងត្រូវអង្គការ IEEE ធ្វើការអនុមតិនាចុងឆ្នាំ រួចនឹងត្រូវបញ្ជូនទៅ
អោយសហព័ន្ធ Wi-Fi Alliance ដើម្បីចេញប័ណទទួលស្គាល់នៅឆ្នាំ ២០១៣។ ក្រោយមក
ក្រុមអ្នកផលិតនឹងបញ្ចេញឧបករណ៍នានាដែលប្រើប្រាស់ 802.11ac ក្រៅផ្លូវការ (draft) ដូច
ទៅនឹងដំណាក់កាលអភិវឌ្ឍស្ដង់ដា n ដូចពីមុន។ ក្រុមហ៊ុន Buffalo បានតាំងបង្ហាញនូវ
ឧបករណ៍ router ដំបូងដែលមានបំពាក់ 802.11ac នៅក្នុងពិព័រណ៍ CES កាលពីដើមឆ្នាំ
២០១២។
បណ្ដាស្មាតហ្វូន និងកុំព្យូទ័រថេប្លេតដំបូងដែលមាន 802.11ac នឹងត្រូវបានប្រកាសនៅក្នុង
ពិព័រណ៍ CES និង MWC នាឆ្នាំក្រោយ។ តាមគម្រោង ទូរទស្សន៍ប្រមាណជា ២លានគ្រឿង
ជាមួយនឹងស្ដង់ដា 802.11ac ក៏នឹងត្រូវបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៣។ ប៉ុន្ដែ អ្នកប្រើប្រាស់
នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២០១៥ នៅពេល 802.11ac ត្រូវបានគេស្គាល់ច្រើន និងបំពាក់ទៅ
ក្នុងឧបករណ៍ router ចំនួន ១៨លាន់គ្រឿង, ទូរទស្សន៍ណ ២៥លានគ្រឿង, កុំព្យូទ័រថេប្លេត
១២៩គ្រឿង, notebook ១៨១លានគ្រឿង និងស្មាតហ្វូន២៧៩លានគ្រឿង(យោងតាម NPD
In-Stat)។ ចំនួននេះមានន័យថា នឹងមានឧបករណ៍ចំនួនជាង ១ពានលានគ្រឿងនឹងត្រូវបាន
បំពាក់ Wi-Fi ស្ដង់ដាថ្មីនេះក្នុងអំឡុងពេល ៣ឆ្នាំខាងមុខ៕
Comments ()
 
Canon បញ្ចេញ“កំពូល”ម៉ាស៊ីនថតរូប និងម៉ាស៊ីនថតសកម្មភាព

Thursday, 19 April 2012 01:24
នៅពេលដែលហាក់ដូចជាបានយល់ ឃើញថា វីដេអូមានកម្រិតរី សូលូសឹន HD 1080p
នឹងក្លាយជាផលិតផល ហួសសម័យ Canon បានបញ្ចេញ  “កំពូល” ផលិតផលថ្មីរួមមាន
ម៉ាស៊ីន ថតរូប DSLR និងម៉ាស៊ីនថត សកម្មភាពស្ដង់ដា 4K។

EOS-1D C - ម៉ាស៊ីនថតរូប DSLR មានសមត្ថភាពថតសកម្មភាពកម្រិត 4K
ក្រុមហ៊ុន Canon ទើបតែបានប្រកាសបង្ហាញម៉ូដែលម៉ាស៊ីនថតរូប DSLR ថ្មីបំផុតរបស់
ខ្លួន មានឈ្មោះថា EOS-1D C ជាកំណែរថ្មីរបស់ EOS-1D X ដែលត្រូវបានក្រុមហ៊ុននេះ
បញ្ចេញលក់កាលពីខែមិនាកន្លងទៅ។
EOS-1D C ត្រូវបានបំពាក់ដោយសេនស៊ើរ full frame 18.2 megapixel និង dual
processor Digic 5+ ។ ម៉ាស៊ីនមានលទ្ធភាពថតរូបក្នុងល្បឿនអតិបរមាគឺ ១៤រូបភាព/
វិនាទី។ ISO របស់ម៉ាស៊ីនអាចដំឡើងដល់កម្រិត ២៥.៦០០ ដែល Canon បានអះអាង
ថានឹងផ្ដល់រូបភាពច្បាស់ល្អជាងសេរីមុន។
ចំណុចលេចធ្លោបំផុតរបស់ម៉ាស៊ីននេះគឺ សមត្ថភាពនៃការថតសកម្មភាពដែលមាន
កម្រិតរីសូលូសឹនដល់ទៅ 4K (4096x2160) សម្រាប់ល្បឿន ២៤រូបភាព/វិនាទី ដែល
ត្រូវការកាត់បន្ថយទំហំរបស់វីដេអូ។
EOS-1D C ក៏អាចថតសកម្មភាពកម្រិតរីសូលូសឹន HD 1080p នៅក្នុងល្បឿនអតិបរមា
៦៤រូបភាព/វិនាទី ខណៈដែលសេរីមុនរបស់ EOS-1D C នោះគឺ EOS-1D X មានលទ្ធភាព
ថតសកម្មភាពត្រឹមតែ HD 1080p ៣០រូបភាព/វិនាទី។
Canon អោយដឹងថា EOS-1D ត្រូវបានបង្កើតឡើងសំដៅលើអតិថិជនជាអ្នកដឹកនាំរឿង
ផលិតករភាពយន្ដជំនាញរបស់ ហូលីវូដ ក៏ដូចជាផលិតករភាពយន្ដជំនាញក្នុងពិភព
លោក។ ធៀបជាមួយម៉ាស៊ីនថតសកម្មភាពទូទៅ ចំណុចលេចធ្លោរបស់ EOS-1D C គឺ
ស្រាល និងងាយចល័ត។
តាមគម្រោង EOS-1D C នឹងមានវត្តមាននៅក្នុងទីផ្សារនាខែតុលាខាងមុខ ដោយមាន
តម្លៃឡើងដល់ ១.៥០០០ដុល្លារ(សម្រាប់តែតួម៉ាស៊ីន)។
Canon C500 - ម៉ាស៊ីនឯកទេសមានកម្រិត 4K
ទន្ទឹមនឹង EOS-1D C ក្រុមហ៊ុន Canon ក៏បានប្រកាសបង្ហាញម៉ូដែលម៉ាស៊ីនថតសកម្មភាព
ឯកទេសថ្មី C500 ដែលជាកំណែបន្ទាប់របស់ C300 ទើបត្រូវបានក្រុមហ៊ុននេះបញ្ចេញ
លក់កាលពីខែមករា។
ធៀបជាមួយសេរីមុន កំណែថ្មីរបស់ C500 មានសមត្ថភាពថតសកម្មភាពស្ដង់ដា 4K (4096x2160) ក្នុងល្បឿន ៦០រូបភាព/វិនាទី។ ប៉ុន្ដែនៅពេលបន្ថយកម្រិតរីសូលូសឹនរបស់
វីដេអូចុះមក 4096x1080 នោះម៉ាស៊ីន C500 នឹងអាចថតក្នុងល្បឿនឡើងដល់ ១២០រូប
ភាព/វិនាទី។
Canon C500 មានរន្ធ

ដោតមេមើរី CompactFlash ដើម្បីផ្ទុកវីដេអូដែលមានកម្រិត 1080p។
ទោះជាយ៉ាងនេះក្ដី ជាមួយនឹងវីដេអូដែលត្រូវបានថតក្នុងកម្រិត 4K អ្នកប្រើប្រាស់ត្រូវ
ការផ្ទុកនៅខាងក្រៅម៉ាស៊ីន។ដូចទៅនឹង EOS-1D C ម៉ាស៊ីន C500 ត្រូវបាន Canon សំដៅលើអតិថិជនជាផលិតករ
ភាពយន្ដ។តាមគម្រោង C500 នឹងបង្ហាញខ្លួនក្នុងទីផ្សារនៅចុងឆ្នាំនេះ រីឯតម្លៃរបស់វាមិនទាន់ត្រូវ
បានគេប្រកាសអោយដឹងនៅឡើយ។ ប៉ុន្ដែក្រុមអ្នក “ប្រមាញ់”ព័ត៌មានជឿថា តម្លៃរបស់
C500 នឹងមិនក្រោម ៣២.០០០ដុល្លារអាមេរិកនោះទេ៕
Comments ()
 
វីធីដោះស្រាយ ទូរសព័្ទដៃ​ចូលទឹក
   
Wednesday, 18 April 2012 01:56
 ទូរស័ព្ទដៃនៅពេលត្រូវទឹកគួរ ប្រញាប់ ប្រញាល់លើកយកមកវិញ ហើយ គួរធ្វើការដោះស្រាយដូចខាង
ក្រោមៈ
    ត្រូវចាប់ដោះឧបករណ៍ទូរស័ព្ទដៃ ចេញពីគ្នាដោយយកថ្មនិងស៊ីមកាត ចេញពីតួទូរស័ព្ទ។
  កុំប្រញាប់បិទគ្រឿងម៉ាស៊ីនព្រោះនឹងធ្វើឱ្យប៉ះពាល់ចរន្តធ្វើការរបស់គ្រឿងម៉ាស៊ីន។
  ត្រូវគ្រលាស់ទឹកចេញឱ្យខ្លាំងៗដើម្បីឱ្យទឹកចេញពីគ្រឿងម៉ាស៊ីន។បន្ទាប់ពីនោះអាចប្រើកង្ហារបក់
ឱ្យស្ងួត។ទោះបីយ៉ាងណាមិនត្រូវយកទៅហាលថ្ងៃឡើយពីព្រោះថាពន្លឺថ្ងៃក្តៅខ្លាំងអាចបង្កប៉ះពាល់
ដល់គ្រឿងម៉ាស៊ីន។
  នៅពេលស្ងួតហើយនាំយកទៅកប់ក្នុងធុងអង្ករឱ្យបានប្រហែល១ទៅ២ថ្ងៃ។
  បន្ទាប់ពីនោះនាំយកថ្មនិងស៊ីមកាតមកសាកល្បងដាក់មើលហើយសង្កត់ត្រង់កន្លែងបើកទូរស័ព្ទ
ឡើងវិញ។បើបើកហើយគ្រឿងម៉ាស៊ីនដំណើរការដូចធម្មតាមិនមានអ្វីរអាក់រអួលចាត់ទុកថាអ្នក
សំណាងល្អហើយ៕
Comments ()
 
China Telecomនិង Nokia ប្រកាសចេញលក់ទូរស័ព្ទCDMAWindows Phone ដំបូងបង្អស់នៅប្រទេសចិន
Written by ភ្នំពេញដេលីញូវ   
Thursday, 29 March 2012 01:46
ក្រុងប៉េកាំង ប្រទេសចិន ២៨ មីនា ២០១២  ៖ ថ្ងៃនេះក្រុមហ៊ុន China Telecom រួម សហការជាមួយ ក្រុមហ៊ុន Nokia បាន ប្រកាសចេញលក់ផលិតផលCDMA  Windows Phone ដំបូងបង្អស់របស់ Nokia  ស្ថិតក្នុងត្រកូលLumia គឺស្មាតហ្វូនNokia 800Cនៅក្នុងប្រទេសចិន ដែលមានទីផ្សារស្មាតហ្វូនធំជាងគេបង្អស់នៅក្នុងពិភពលោក។
ក្នុងឱកាសខាងលើ លោក Stephen Elopនាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖    យើងមានសេចក្តីសោមនស្សរីករាយនឹងការផ្តល់ជូនស្មាតហ្វូនត្រកូល Lumiaរបស់ Nokia ទៅក្នុងទីផ្សារនៃប្រទេសចិន។ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ China Telecom យើងបានផលិត Nokia 800C យ៉ាងសំរិតសំរាំងបំផុត ដើម្បីតំរូវទៅតាមសេចក្តីប្រាថ្នារបស់ប្រជាជនចិនក្នុងការប្រើប្រាស់ទូរស័ព្ទ។
ចំណែកលោក Wang Xiaochuនាយកក្រុមហ៊ុន China Telecom បានថ្លែងអំណរសាទរចំពោះស្មាតហ្វូន Nokia ក្នុងត្រកូល Lumiaថា ៖ ការប្រកាសចេញលក់ទូរស័ព្ទ CDMA Windows Phone លើកទីមួយដ៏គគ្រឹកគគ្រែងនៅក្នុងប្រទេសចិននេះ ស្តែងឲ្យឃើញអំពីសុទិដ្ឋិនិយម និងភាពរំភើបរីករាយរបស់ យើងទៅលើអនាគតនៃ Windows Phone និង Nokia Lumiaនៅក្នុងប្រទេសចិន។
ស្មាតហ្វូន Nokia 800C នឹងមានដាក់លក់នៅក្នុងខែមេសាខាងមុខនេះនៅតាមបណ្តាហាង TianyFlyYoungនិងហាងលក់គ្រឿងអេឡិចត្រូនិកចិនមានជាអាទិ៍ដូចជា Suning, Gome, Funtalk, D.Phone,CentreYou, ទីកន្លែងលក់ប្រចាំតំបន់ និងហាងបញ្ជាទិញតាមអ៊ិនធឺណែតដូចជា189.cn និងhicdma.com។ល។
គួរបញ្ជាក់ផងដែរថា កិច្ចសហការរវាង China Telcomនិង Nokia មិនមែនមានត្រឹមតែស្មាតហ្វូន Nokia 800C តែមួយម៉ូដែលប៉ុណ្ណោះទេ គឺនឹងមាន Nokia Lumia 610 នៅក្នុងត្រីមាស់ទីពីរនៃឆ្នាំ២០១២ថែមទៀត។ ដោយមានដំណើរត្រូវគ្នានឹងប្រព័ន្ធ CDMA ស្មាតហ្វូន Nokia Lumia 610 ត្រូវបាន ប្រសិទ្ធិនាមថា Nokia 600C ផលិតឡើងសំរាប់បំពេញសេចក្តីត្រូវការរបស់យុវវ័យចិន។
Comments ()
 
ម៉ាស៊ីនថតរូបប្រណិត របស់ក្រុមហ៊ុនឡីយកា
Friday, 23 March 2012 03:05

ម៉ាស៊ីនថតរូប Camera M9-P នេះ ផលិត តែចំនួន៥០គ្រឿងទេ នឹងចេញលក់នៅឆ្នាំក្រោយ។ ជាម៉ាស៊ីនថតរូបទំនើបមានតំលៃខ្ពស់ ជាងម៉ាស៊ីនថតធម្មតា ពី២ទៅ៤ដង។
មានរេសូលុយសិន18 megapixelមានអេក្រង់ LCD។ក្រុមហ៊ុន Leica ជាក្រុមហ៊ុនរបស់អាល្លឺម៉ង់ជំនាញ ផលិតម៉ាស៊ីនថតមានគុណភាពខ្ពស់។ តំលៃរបស់វាប្រហែលជា២០០០០ដុល្លមួយគ្រឿង។